ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្គាល់អត្តសញ្ញាណម្ចាស់ឡានដែលបេីកបុករត់​ ហេីយតេទៅគំរាមជនរងគ្រោះសងលុយ​ត្រឹម​ ១លាន​ អោយយកស្លាកលេខអោយវិញហេីយ, រថយន្ត​កំពុងបង់រំលស់

    BY Khmernote Media November 17, 2020
    ស្គាល់អត្តសញ្ញាណម្ចាស់ឡានដែលបេីកបុករត់​ ហេីយតេទៅគំរាមជនរងគ្រោះសងលុយ​ត្រឹម​ ១លាន​ អោយយកស្លាកលេខអោយវិញហេីយ, រថយន្ត​កំពុងបង់រំលស់

    យោងតាមការបញ្ជាក់ពី លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរឹទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បានបញ្ជាទៅ​អធិការ​ស្រុក​ អោយរៀបចំ​បញ្ជូន​សំណុំ​រឿង​ករណី​ គ្រោះថ្នាក់​ចរាចរណ៍​ រថយន្ត​ ហ្វត​ ស្លាក​លេខ​ 2BJ-2235 ភ្នំពេញ​ ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ ដេីម្បី​ដោះស្រាយ​ ហេីយ​លោកឧត្ដមសេនីយ៍​ទោ​ ស្នងការ​ នឹងតាមដានករណីនេះដោយយកចិត្តទុកដាក់បំផុត​។ លោកឧត្ដមសេនីយ៍​ទោ​ ស្នងការ​ បានបន្ថែម​នៅលើហ្វេសបុកថា៖

    “ករណីគ្រោះថ្នាក់ចរាចរណ៍បុករត់នៅស្រុកអង្គរជ័យ ខ្ញុំត្រូវរកយុត្តិធម៌ជូនអ្នករងគ្រោះអោយបាន។ ម្ចាស់រថយន្តត្រូវចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ជាមួយជនរងគ្រោះ ។ លឺដំណឹងថាតេទៅគំរាមជនរងគ្រោះទៀត អាណិតគាត់ទាំងពីរខ្លាំងណាស់ ស្អែកនេះនិងអោយតំណាងយកថវិកាបន្តិចបន្តួចដើម្បីជូនគាត់ទាំងពីរដើម្បីព្យាបាលខ្លួន”។

    យោងតាមការបញ្ជាក់ពី ស្នងការដ្ផាននគរបាលខេត្តកំពត មុននេះបន្តិច បានឲ្យដឹងថា ស្នងការបានស្គាល់អត្តសញ្ញាណរបស់ម្ចាស់រថយន្តបង្កហើយ និងបានអញ្ជើញម្ចាស់រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ចូលមកដោះស្រាយនៅស្នងការដ្ឋានអោយបានឆាប់ជាទីបំផុត៕

    Share This Post: