ប្អូនស្រីនៅខេត្តមណ្ឌលគិរី ដែលមានសំនៀងពីរោះ ពេលនេះនាយ ពែកមី ហៅឲ្យឡើងមកភ្នំពេញថ្ងៃទី១៩ ហើយថ្ងៃទី២០ថតតែម្តង
- November 17, 2020
កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាក់ទងនឹងខ្សែវីដេអូខ្លីមួយអំពីក្មេងស្រីម្នាក់សម្បូរខ្មៅស្រអែម រស់នៅខេត្តមណ្ឌលគិរី មានសមត្ថភាពច្រៀងបានយ៉ាងពិរោះរណ្តំ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីរូបនេះមានឈ្មោះ យ៉ង់ ស្រីនីត អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ ហើយទៅថ្ងៃអនាគតប្អូនស្រីចង់ក្លាយជា គ្រូបង្រៀន និងតារាចម្រៀង នេះបើយោងតាមការឲ្យដឹងរបស់គណនីហ្វេសប៊ុក ញុិល ថែធួន។

វីដេអូចម្រៀងរបស់ប្អូនស្រីទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់មហាជន រហូតធ្វើឲ្យតារាកំប្លែងល្បីឈ្មោះ នាយ ពែកមី បានប្រកាសស្វែងរកប្អូនស្រី ដើម្បីហៅប្អូនស្រីថត។ បន្ទាប់ពីបានទាក់ទងជាមួយប្អូនស្រីរួច នាយ ពែកមី បានបញ្ជាក់ថា “ថ្ងៃ១៩នេះគាត់ឡេីងមកភ្នំពេញជាមួយម្តាយក្មួយស្រី មកស្នាក់នៅផ្ទះខ្ញុំ ថ្ងៃ២០ខ្ញុំថតតែម្តង ហេីយនឹងផុសក្នុងពេលឆាប់ៗ អរគុណបងប្អូនដែលគាំទ្រ”៕

- Share This Post:






