បច្ចេកវិទ្យា

ត្រៀមលុយ! ឆ្នាំងសាកឥតខ្សែ AirPower របស់ក្រុមហ៊ុន Apple ដែលល្បីថាសាកម្ដងបានច្រើន អាចនឹងចេញលក់ក្នុងខែកញ្ញានេះហើយ

BY
Khmernote Media
June 22, 2018

ត្រឡប់ទៅកាន់ខែកញ្ញា ឆ្នាំមុនវិញ ពាក្យចចាមអារាមជាច្រើនបានលើកឡើងថា iPhone ជំនាន់ថ្មីបង្អស់របស់ក្រុមហ៊ុន Apple នឹងមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដែលមានទីតាំងនៅ Silicon Valley ក៏បានប្រកាសទាក់ទងទៅនឹងផលិតផល AirPower របស់ខ្លួន ជាប្រភេទឆ្នាំងសាកឥតខ្សែដែលអាចសាកថ្មបានច្រើនក្នុងពេលតែមួយ។ ប៉ុន្ដែ 9ខែកន្លងមកយើងនៅមិនទាន់សង្កេតឃើញផលិតផលសាកថ្មនេះដាក់លក់នៅលើទីផ្សារនៅឡើយទេ។

យោងតាមគេហទំព័រ Bloomberg គ្រឿងបរិក្ខាទូរស័ព្ទនេះអាចនឹងត្រូវការពេលយូរដើម្បីបញ្ចប់ ព្រោះក្រុមហ៊ុន Apple កំពុងជួបប្រទះទៅនឹងបញ្ហាបច្ចេកវិទ្យាមួយចំនួន។ ជាការពិតណាស់ ការការពារកម្ដៅកុំឲ្យឡើងខ្លាំងពេលសាកថ្ម គឺជាបញ្ហាចម្បង ព្រោះ AirPower ត្រូវបានគេជឿថានឹងអាចសាកថ្មបានច្រើនក្នុងពេលតែមួយ។

រហូតមកដល់ពេលនេះ យើងបានទទួលការបញ្ជាក់ថ្មីទៀតហើយដោយលើកនេះ ក្រុមហ៊ុន Apple បានលើកឡើងថា ការដឹកជញ្ជូននឹងត្រូវបានធ្វើឡើងក្នុងខែមិថុនា ដូចនេះសម្រាប់ខែកញ្ញា ផលិតផលនេះអាចនឹងត្រូវបានចេញលក់ជាសាធារណៈតែម្ដង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ AirPower អាចនឹងត្រូវបានចេញលក់ស្របពេលជាមួយនឹង iPhone ឆ្នាំ2018 ទៀតផង។


Fu

ប្រភព៖ phonearena

Share This Post: