សង្គម

សូមប្រយ័ត្ន! នារីម្នាក់ជិះម៉ូតូយប់មើលមិនសូវច្បាស់ទាក់ខ្សែចំកណ្តាលមុខ គិតថាជាខ្សែធម្មតាក៏ជិះទៅមុខទៀត លុះដល់ផ្ទះឃើញម៉ាស់ខ្លោច ទើបដឹងថាជិះទាក់ខ្សែបែបនេះ

BY
Khmernote Media
November 20, 2020

រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះពីគណនីហ្វេស ប៊ុកពី Sophea Chan បានប្រាប់ពីរឿងដែលខ្លួនបានជួបប្រទះ ដែលធ្វើនាងភ័យតក់ស្លុតយ៉ាងខ្លាំង មិនដឹងថាខ្លួនជួបរឿងសំណាង រឺក៏ជួបរឿងស៊យនោះទេ នាងបានសរសេរថា៖ ខ្ញុំបានចេញពីធ្វើការនៅម៉ោង9:30pm ពីភ្នំពេញជិះមកផ្ទះនៅផ្លូវជាតិលេខ៥ មកដល់ត្រឹមគីឡូ10។

🚛🚛 មានឡានធំមួយឈប់នៅកណ្តាលផ្លូវ ស្មានតែវាខូចហើយខ្ញុំក៏មិនបានចាប់អារម្មណ៍ក៏ជិះរៀងលឿនតិចព្រោះវាស្ងាត់ ហើយមិនបានចាប់អារម្មណ៍ទៀតក៏មិនដឹងថាមានខ្សែនៅខាងមុខពេលជិះដល់ក៏ទាក់ចំកណ្តាលមុខរៀងឈឺដែរ តែគិតថាជាខ្សែធម្មតាក៏ជិះទៅមុខទៀតរហូតដល់ផ្ទះ។ ពេលដោះម៉ាស់ចេញទើបដឹងថាខ្ញុំជិះទាក់ខ្សែភ្លើងឡើងខ្លោចម៉ាស់😟😟ទើបមានអារម្មណ៍ថាភ័យ ចេះសំណាងដែលមានម៉ាស់និងមួកសុវត្តិភាព។ កុំអីឆក់ស្លាប់បាត់😳😳
🙏🏻🙏🏻សូមបងៗ ដែលមានឡានធំៗបើបានជិះទាក់វាហើយសូមចុះមកអោយជាសញ្ញាផងព្រោះអ្នកជិះម៉ូតូគាត់មើលមិនសូវច្បាស់ទេសំរាប់ពេលយប់។

Share This Post: