កំសត់មែន! ប្អូនស្រី យ៉ង់ ស្រីនីត ប្រាប់ថា បាយជាមួយពងទា១គ្រាប់ហូប៧នាក់ ហើយមកកម្មវិធីតូចខ្លឹមខ្លាំង ចង់បានប្រាក់រង្វាន់ទៅសងបំណុលគេជំនួសម្តាយ
- November 20, 2020
ប្អូនស្រី យ៉ង់ ស្រីនីត ក្មេងស្រីដែលទើបតែទទួលបានប្រជាប្រិយភាពខ្លាំង និងត្រូវបានគេស្គាល់ពីទេពកោសល្យ នៃទឹកដមសម្លេងដ៏ពីរោះ ជាមួយនឹងរូបសម្រស់ស្រស់ស្អាតពីធម្មជាតិពិតៗ។ ស្រីនីត ជាសិស្សរៀនថ្នាក់ទី៥ នៃសាលាបឋមសិក្សាដាក់ដាំ ស្ថិតក្នុងវ័យ ១១ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ប៉ុន្តែប្អូនបានផ្លាស់ទីលំនៅ និងការសិក្សាមកខេត្តមណ្ឌលគិរី។ ឆ្លៀតពីរៀននៅសាលា ស្រីនីត បានដើរលក់ចេកចាប ដើម្បីជួយសម្រួលជីវភាពរស់នៅក្នុងគ្រួសារ។ ទោះបី ប្អូនស្រី ជួបការលំបាកមួយចំនួនក្នុងជីវិតរស់នៅក៏ពិតមែន ក៏ប៉ុន្តែប្អូននៅតែមានក្តីបំណង ទៅថ្ងៃអនាគតចង់ក្លាយជាគ្រូបង្រៀន និងជាអ្នកចម្រៀង។

យោងតាមការបង្ហោះរបស់នាយពែកមីបានឲ្យដឹងថា ៖ ស្រីនីតមកដល់ហេីយផ្ទះខ្ញុំហេីយ យប់នេះគេងជាមួយកូនស្រីខ្ញុំ នាងមិនសូវមានខោអាវល្អរស្លៀកទេ គាត់ចង់រៀននៅភ្នំពេញ បងប្អូនណាស្រលាញ់អាណិតស្រីនីត ចង់ជួយនាង ខលមកខ្ញុំបាន 015300007។ ទាក់ទងនឹងប្អូនស្រី យ៉ង់ ស្រីនីត នេះដែរ កញ្ញា សុភ័ក្រ្ត កុសមា បានឲ្យដឹងថា៖ គាត់ស្អាត គាត់តស៊ូ គាត់ជាកូនបងទោះលំបាកហត់ក៏គាត់សប្បាយចិត្ត បាយជាមួយពងទា១គ្រាប់ហូប៧នាក់ក៏គាត់ថាមានសេចក្តីសុខ គាត់មកកម្មវិធីតូចខ្លឹមខ្លាំងគឺគាត់ចង់បានប្រាក់រង្វាន់ទៅសងបំណុលគេជំនួសម្តាយ និយាយទៅយំពេញស្ទូឌីយោភីអិនអិន ស៊ូៗណាស្រីនីត បងជូនកំលាំងចិត្តប្អូន៕
ប្រភពរូបថត៖ នាយពែកមី និងកញ្ញា សុភ័ក្រ្ត កុសុមា





- Share This Post:






