ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅប្រេស៊ីលពេលនេះ បានកើនសរុបដល់ ៦ លាននាក់ ចំពេលមានការភ័យខ្លាចថារលកទី២ កំពុងចូលមកដល់

    BY autoadmin November 21, 2020
    ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅប្រេស៊ីលពេលនេះ បានកើនសរុបដល់ ៦ លាននាក់ ចំពេលមានការភ័យខ្លាចថារលកទី២ កំពុងចូលមកដល់

    ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយថា ប្រទេសខ្លួនបានកត់ត្រាការឆ្លងជំងឺ COVID-19 រហូតដល់ទៅ ៦ លានករណី គិតត្រឹមថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈប្រទេសដែលមានករណីអាក្រក់បំផុតទី៣ របស់ពិភពលោកមួយនេះ បានចាប់ផ្តើមកើនឡើងជាថ្មីនូវករណីថ្មីៗម្តងទៀត ចំពេលមានការភ័យខ្លាចថារលកទី២ កំពុងខិតចូលមកដល់។ គួរឱ្យដឹងដែរថា ប្រេស៊ីលបានចូលរួមជាមួយសហរដ្ឋអាមេរិក និងឥណ្ឌា ក្នុងនាមជាប្រទេសដែលមានករណីជំងឺ COVID-19 លើសពី ៦ លានករណី។ ជាមួយនឹងចំនួនអ្នកស្លាប់ជិត ១៧០ ០០០ នាក់ ប្រេស៊ីលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតទី២ នៅលើពិភពលោក។

    ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា បន្ទាប់ពីការធ្លាក់ចុះចំនួន ៣ខែ ចាប់តាំងពីការឡើងដល់កំពូលកាលពីខែកក្កដា ការឆ្លងឥឡូវនេះបានកើនឡើងជាថ្មីម្តងទៀត។ កន្លែងជាច្រើនត្រូវបានបិទទ្វារបន្ទាប់ពីជំងឺបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសប្រេស៊ីលកាលពីខែកុម្ភៈ ប៉ុន្តែជីវិតនៅតាមទីក្រុងធំៗភាគច្រើនបានវិលត្រឡប់ទៅរកភាពធម្មតានៅក្នុងសប្តាហ៍ថ្មីៗនេះ ដោយបារ ភោជនីយដ្ឋាន និងហាងជាច្រើន ពោរពេញដោយមនុស្សច្រើនតែមិនពាក់ម៉ាស់។

    ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះសៅប៉ូឡូ និងរីអូដឺហ្សានេរ៉ូ បានកត់ត្រាការកើនឡើងនៃការចូលសម្រាកនៅមន្ទីរពេទ្យរបស់អ្នកជំងឺ COVID-19 ។ នៅរដ្ឋរីអូដឺហ្សានេរ៉ូ សប្តាហ៍នេះ ៩០% បន្ទប់ ICU នៅក្នុងមន្ទីរពេទ្យរដ្ឋត្រូវបានបំពេញ។ សៅប៉ូឡូបានរាយការណ៍អំពីការកើនឡើងចំនួន ១៨% នៃអ្នកជំងឺ COVID-19 ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងសប្តាហ៍នេះ និង ICU ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: