បច្ចេកវិទ្យា

Galaxy S10 អាចនឹងបោះបង់ Iris Scanner ចោល តែជំនួសមកវិញដោយបន្ទះស្កេនស្នាមក្រយ៉ៅដៃក្នុងអេក្រង់ និងអភិវឌ្ឍន៍បច្ចេកវិទ្យាស្កេនមុខ

BY
Khmernote Media
June 23, 2018

ទោះជាយ៉ាងណា នៅសល់ពេលយូរទៀតទើប Galaxy S10 និង S10 Plus ត្រូវបានណែនាំ ហើយយោងតាមអ្នកវិភាគ កំពូលស្មាតហ្វូនទាំងពីរនេះ អាចនឹងត្រូវបានចេញលក់នាកំឡុងត្រីមាសទី1 ឆ្នាំ2019។ យោងតាមគេហទំព័រ The Bell បានសរសេរលើកឡើងពីការផ្លាស់ប្ដូរមួយចំនួនដែលនឹងធ្វើឡើងលើត្រកូល S របស់ក្រុមហ៊ុន Samsung។

យោងតាមប្រភពដដែល ក្រុមហ៊ុន Samsung អាចនឹងលុបចោលបច្ចេកវិទ្យាស្កេនភ្នែក ដែលគ្រប់គ្នាជឿជាក់ថាធ្វើឡើងលើកំពូលស្មាតហ្វូន Galaxy Note 9។ មួយវិញទៀត យោងតាមក្រុមហ៊ុន Samsung បច្ចេកវិទ្យាស្នេនភ្នែក Iris Scanner នេះហាក់ដូចជាមិនសូវល្អឡើយសម្រាប់ការប្រើប្រាស់ដើម្បីដោះសោរស្មាតហ្វូន។ ផ្ទុយទៅវិញ បច្ចេកវិទ្យា Face ID របស់ក្រុមហ៊ុន Apple គឺធ្វើការបានល្អ និងលឿនជាង ហើយអ្នកប្រើប្រាស់ភាគច្រើនគឺចូលចិត្តបន្ទះស្កេនស្នាមក្រយ៉ៅដៃ ជាងអ្វីៗទាំងអស់។

ទាក់ទងទៅនឹងការលុបចោល Iris Scanner ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសកូរ៉េនេះ នឹងជំនួសមកវិញដោយបច្ចេកវិទ្យា 3D Facial Recognition។ លើសពីនេះទៅទៀត យើងទទួលបានពត៌មានថា ក្រុមហ៊ុន Samsung កំពុងសហការជាមួយនឹងក្រុមហ៊ុនមួយរបស់ប្រទេសអ៊ីស្រាអែលឈ្មោះ Mantis Vision ដើម្បីអភិវឌ្ឍន៍លើបច្ចេកវិទ្យាដែលកំពុងស្ថិតក្រោមតម្រូវការ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ កំពូលស្មាតហ្វូន Galaxy S10 និង S10 Plus នឹងមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាស្កេនស្នាមក្រយ៉ោដៃបង្កប់ក្នុងអេក្រង់ ដែលនេះគឺជាការការពារសុវត្ថិភាពខ្ពស់បំផុត។ ស្របពេលជាមួយគ្នានេះ យើងសង្កេតឃើញមានស្មាតហ្វូនមួយចំនួនមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យានេះស្រាប់ហើយ ប៉ុន្ដែក្រុមហ៊ុន Samsung នៅតែបន្ដការព្យាយាមរបស់ខ្លួនដដែល។

Fu

ប្រភព៖ gsmarena

Share This Post: