សង្គម

ទីបំផុត ថៅកែលក់ឡេ ទ្រី សុផានិត Live វិដេអូ សុំទោសប្អូនស្រីរបស់ខ្លួន គឺអ្នកស្រី ទ្រី ដាណា ជាសាធារណៈនិងសុំការអភ័យទោសពីប្អូនស្រី

BY
Khmernote Media
November 21, 2020

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការស្ទាក់ឃាត់រថយន្ត Jeep មួយគ្រឿងពាក់ផ្លាកលេខ 2BI-3889 ដើម្បីចាប់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយមកអ្នកស្រី ទ្រី សុផានិត ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយស្រាប់តែដួលសន្លប់និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ។ រយៈពេលមួយសប្តាហ៍នៅមន្ទីរពេទ្យ អ្នកស្រី ទ្រី សុផានិត ក៏បានទទួលស្គាល់កំហុសរបស់ខ្លួន និងបានធ្វើការ Live វិដេអូសុំទោសប្អូនស្រីរបស់ខ្លួនគឺអ្នកស្រី​ ទ្រី ដាណា ជាសាធារណៈនិងសុំការអភ័យទោសពីប្អូនស្រី រាល់កំហុសរបស់ខ្លួន៕

Share This Post: