បច្ចេកវិទ្យា

យោងតាមរូបភាពបែកធ្លាយថ្មីរបស់ Galaxy Note 9 ទាំងអស់នេះ សមល្មមនឹងឲ្យអ្នកនិយាយថា ការរងចាំគឺមានតម្លៃ!

BY
Khmernote Media
June 23, 2018

ជាការពិតណាស់ ស្មាតហ្វូននាសម័យបច្ចុប្បន្ននេះគឺមានតម្លៃថ្លៃ ហើយស្របពេលជាមួយនឹងតម្លៃនេះបច្ចេកវិទ្យាដែលបានបំពាក់លើស្មាតហ្វូនក៏ទទួលបានការអភិវឌ្ឍដូចគ្នាដែរ។ ដោយឡែក ពេលខ្លះអ្នកមិនតម្រូវឲ្យផ្លាស់ប្ដូរ រឺឡើងស៊េរីស្មាតហ្វូនដែលកំពុងប្រើប្រាស់រាល់ថ្ងៃឡើយ ប៉ុន្ដែពេលខ្លះអ្នកក៏តម្រូវឲ្យមានការផ្លាស់ប្ដូរដែរដើម្បីដើរឲ្យទាន់សម័យកាល។

កាលពីពេលថ្មីៗនេះ យើងទទួលបានពត៌មាន និងរូបភាពជាច្រើនដែលបានលើកឡើងទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy Note 9 របស់ក្រុមហ៊ុន Samsung។ មិនតែប៉ុណ្ណោះ អតិថិជនយល់ឃើញថា ការអភិវឌ្ឍត្រកូល Note នេះនឹងធ្វើឲ្យមនុស្សជាច្រើនស្រលាញ់ពេញចិត្ត និងមិនស្រលាញ់មិនបានឡើយ។ សម្រាប់រូបភាពដែលយើងទទួលបានលើកនេះ គឺមានភាពខុសប្លែកពីសព្វដង ដោយយើងសង្កេតឃើញ Galaxy Note 9 ហាក់ដូចជាទទួលបានការអភិវឌ្ឍខ្លាំង និងរូបរាងប្លែក អមដោយពណ៌ស្រស់ឆើតឆាយផងដែរ។

ខាងក្រោមនេះ គឺជារូបភាពថ្មីបំផុតដែលយើងទទួលបានទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy Note 9 របស់ក្រុមហ៊ុន Samsung។ គួរបញ្ជាក់ផងដែរថា រូបភាពទាំងអស់នេះ គឺគ្រាន់តែជាការបែកធ្លាយប៉ុណ្ណោះ ពោលគឺយើងនៅមិនទាន់ទទួលបានការបញ្ជាក់ណាមួយពីសំណាកក្រុមហ៊ុននៅឡើយ។ កុំឲ្យខាតពេលយូរ សូមទស្សនារូបភាពខាងក្រោម៖

Fu

ប្រភព៖ bgr

Share This Post: