ផ្ទះថ្មីរបស់ប្អូនប្រុស ពេជ្រ ធារ៉ា ដែលអ្នកនាងទ្រីដាណាជួយ ពេលនេះធ្វើជិតរួចហើយ
- November 23, 2020
ប្រិយមិត្តប្រាកដជាបានដឹងហើយថា អ្នកនាងទ្រី ដាណា និង ស្វាមី បានជួបក្មួយប្រុស ពេជ្រ ធារ៉ា ដល់ផ្ទះ កាលពីពេលកន្លងទៅ និងបានសួរគាត់ថាចង់បានអ្វី ក្មួយធារ៉ាប្រាប់ថាចង់បានផ្ទះសម្រាប់ឪពុកម្ដាយគាត់សម្រាកស្រួល ព្រោះផ្ទះចាស់ធ្លុះធ្លាយអស់ហើយ 😥😥😥 អ្នកនាង ទ្រីដាណា និង ស្វាមី នឹងសង់ផ្ទះថ្មីជូនគាត់ ជំនួសផ្ទះចាស់ សម្រាប់ក្មេងដ៏កម្សត់ជាងគេនេះ។ ថ្មីៗនេះផ្ទះរបស់ធារ៉ាបានសាងសង់ជិតរួចហើយ ដោយអ្នកនាងទ្រី ដាណា បានរៀបរាប់ថា៖

“ជិតរួចរាល់ហើយ ផ្ទះថ្មីជូនគ្រួសារប្អូន ធារ៉ា ដែលតស៊ូចូលរួមប្រកួត ជាមួយកង់ចាស់ 😊😊 មានគេសួរខ្ញុំថា ជួយគេរាល់ដង រើសមនុស្សអត់ ជួយក្មេង ឬចាស់ ជួយបានប៉ុន្មាននាក់ហើយ? ខ្ញុំថា មិនរើសទេ ឱ្យតែលំបាកពិតប្រាកដ ហើយមានការតស៊ូក្នុងជីវិត។ រហូតមកដល់ពេលនេះ ខ្ញុំក៏មិនដឹងថាជួយបានប៉ុន្មាននាក់ហើយដែរ ព្រោះមិនដែលសរុប មិនដែលយកមកគិតឡើងវិញ សំខាន់ជាការពេញចិត្តធ្វើ ដោយមិនគិតថាបានអ្វីតបស្នងមកវិញ។ រាល់ដង ឱ្យតែខ្ញុំជួយគេ ហើយគេញញឹម គេសន្យាថាមិនបាក់ទឹកចិត្ត នោះហើយជាអ្វីដែលខ្ញុំចង់បាន ☺️😊 សូមអរគុណដល់កាកបាទក្រហម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ។ យើងត្រូវរួមគ្នាផ្ដល់កម្លាំងចិត្ត និងការគាំទ្រ ទើបប្រជាជនអាចរួចផុតពីការលំបាក៕”








- Share This Post:






