ប្អូនស្រី យ៉ង់ ស្រីនីត ត្រូវបានឧកញ៉ា ស្រី ចាន់ថន ទទួលជាកូនធម៌ ឲ្យរៀនដល់ចប់ និងធ្វើរឿងដ៏រំភើបនេះដល់ឪពុកប្អូនស្រីទៀត
- November 24, 2020
កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាក់ទងនឹងខ្សែវីដេអូខ្លីមួយអំពីក្មេងស្រីម្នាក់សម្បូរខ្មៅស្រអែម រស់នៅខេត្តមណ្ឌលគិរី មានសមត្ថភាពច្រៀងបានយ៉ាងពិរោះរណ្តំ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីរូបនេះមានឈ្មោះ យ៉ង់ ស្រីនីត អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ ហើយទៅថ្ងៃអនាគតប្អូនស្រីចង់ក្លាយជា គ្រូបង្រៀន និងតារាចម្រៀង នេះបើយោងតាមការឲ្យដឹងរបស់គណនីហ្វេសប៊ុក ញុិល ថែធួន។

យោងតាមគណនីហ្វេសបុករបស់នាយពាក់មី បានឲ្យដឹងថាពេលនេះប្អូនស្រី យ៉ង់ស្រីនិត ត្រូវបានលោកឧកញ៉ា ស្រី ចាន់ថន ទទួលជាកូនធម៌ និងអ្វីដែលរំភើបទៀតគឺឪពុករបស់ប្អូនស្រី លោកឧកញ៉ាបានផ្តល់ការងារធ្វើឲ្យទៀត នាយពាក់មីបានបន្ថែមថា៖ “អបអរសាទរ ស្រីនីត ត្រូវបានលោកឧកញ៉ា ស្រីចាន់ថន ទទួលជាកូនធម៌ ដោយលោកផ្តល់កន្លែងស្នាក់នៅ អោយការងារឪពុកស្រីនីតធ្វេី នឹងអោយស្រីនីតរៀនដល់ចប់ មិនបាននៅជាមួយខ្ញុំទៀតទេ ចំណែកសិល្បះ មិនទាន់គិតទេ ទុកអោយស្រីនីតរៀនសិន “៕










- Share This Post:






