សង្គម

បងប្អូននៅចាំអូនធានី ដែលត្រូវគេយកបោះចោលនៅគំនរសំរាមទេ? ពេលនេះថ្លោស សម្បុរ ស គួរឲ្យស្រឡាញ់ណាស់

BY
Khmernote Media
November 26, 2020

បងប្អូននៅចាំទេ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ មានទារិកាទើបនឹងកើតថ្មីៗ ត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាមជាប់បង្គោលភ្លើងមួយកន្លែង ដោយមិនដឹងថា ម្តាយឬឪពុក រូបណាចិត្តអប្រិយ បោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុដូច្នេះ តែពិតជាសំណាងល្អ ដែលទារកនៅមានជីវិតនៅឡើយ ហើយត្រូវបានប្រជាពលរដ្ឋឮសូរសម្លេងយំ ក៏ដើររកមើលទើបឃើញ ក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង នៅចំណុចគំនរសំរាម មុខរោងចក្រកាត់ដេរមួយ នៅជិតផ្សារក្រមួន លើផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ពេលនេះយោងតាម Salath Srey Lang បានសរសេរឲ្យដឹងថា៖ “ធានីកូនមាស❤️ ស៊ន់ ធានី _ប៉ុន្មានខែមុនគឺអូននៅក្នុងថង់ខ្មៅនៅលេីគំនរសំរាមដែលពូៗគាត់កំពុងកាយ​ ក្នុងថង់នោះមានទឹកស្អុយ​ ហេីយមានដង្កូវនៅក្នុងនឹងទៀត​ ហេីយវាវារចូលត្រចៀកអូនទៀត….. _ប៉ុន្តែបច្ចុប្បន្ននេះអូនបានរស់នៅជាមួយម៉ាក់ៗប៉ាៗបងប្រុសនឹងចែៗអូនក្នុងផ្ទះតូចមួយ(4ម៉ែត្រ4ជ្រុង) ផ្ទះអូនតូចតែគ្រួសាររបស់អូនគាត់ចិត្តទូលាយចិត្តល្អណាស់ គ្រួសារអូនបានទទួលប្រាក់ឧបត្ថមក៏បានបង្កេីតមុខរបរជាតូបតូចមួយនៅផ្សារ​ បឹងឫស្សី​ ម៉ាក់អូនលក់ស៊ុបកន្ធាយ​ នឹងម្ហូបកម្មង់ពេលថ្ងៃជាមុខរបរតូចមួយទុកចិញ្ចឹមអូន​ អូនរាល់ថ្ងៃមឹមច្រេីនដែលចុះទឹកដោះគោគួរសម​

ប៉ាម៉ាក់ហត់ណាស់មេីលអូនផងលក់ដូរផង​ អូនរំភេីបនឹងជិវិតថ្មីដែលទទធានី មហាសំណាង-Theanyស​…. ធានី មហាសំណាង-Theany មានលក់ស៊ុបកន្ធាយ​ កន្ធាយដុតអំបិលម្ទេស​ នឹងម្ហូបកម្មង់គ្រប់មុខ លេខទំនាក់ទំនង: 0966282362 -012383439 អាសយ័ដ្ឌាន= ផ្សារបឹងឬស្សី ម្តុំបឹងស្នោរ ខណ្ឌច្បារអំពៅ ពាក្យជូនពរីម៉ាក់ឡយណាកូន:កូនសម្លាញ់ចិត្តទេវតាបានប្រោសជិវិតថ្មីមួយអោយរួសរៀនមានជិវិតបន្តទៅថ្ងៃមុខ​ សូមបួងសួងទេវតាសូមជួយតាមថែរក្សាគ្រួសារតូចមួយនេះអោយជួបតែរឿងល្អជួបតែសំណាងល្អ…. ក៏សូមផ្តាំទៅមនុស្សស្រីម្នាក់នោះដែលបានបោះបង់ក្មេងតូចនេះចោលដោយមិនអាណិតទុកសូម្បីជិវិតអោយមេីលឃេីញពន្លឺថ្ងៃអ្នកបានធ្វេីរឿងនេះម្ដងហេីយសូមកុំមានលេីកទី2..ក៏ផ្តាំសំរាប់អ្នកផ្សេងទៀតសូមកុំធ្វេីរឿងដ៏ព្រៃផ្សៃមួយនេះ….”៕

 

Share This Post: