បច្ចេកវិទ្យា

ក្រុមហ៊ុន Samsung នឹងបំពាក់បច្ចេកវិទ្យាកាន់តែទំនើបនៅក្នុង Galaxy S10 ដើម្បីអបអរគម្រប់ខួប១០ឆ្នាំរបស់ត្រកូល Galaxy S

BY
Khmernote Media
June 26, 2018

ឆ្នាំក្រោយនេះគឺជាគំរប់ខួប១០ឆ្នាំស្មាតហ្វូនត្រកូល Galaxy S របស់ក្រុមហ៊ុន Samsung ហើយក្រុមហ៊ុនក៏គ្រោងនឹងរៀបចំផ្លាស់ប្តូរស្មាតហ្វូននោះឲ្យពិសេសផងដែរ។ យោងតាមអ្នកជំនាញខាងឧស្សាហកម្មមកពីកូរ៉េខាងត្បូងបានឲ្យដឹងថា Galaxy S10 នឹងមានបីម៉ូដែល មានទំហំអេក្រង់ពីរផ្សេងគ្នាផងដែរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Galaxy S10 នឹងមានចំនួន៣ម៉ូដែលផ្សេងៗគ្នា ដែលម៉ូដែលទី១ មានកាមេរ៉ា១គ្រាប់ អេក្រង់ 5.8 អ៊ីញ និងមិនមានគែមអេក្រង់កោង ចំណែកឯម៉ូដែលទី២ មានទំហំអេក្រង់ដូចម៉ូដែលទី១ ប៉ុន្តែមានគែមអេក្រង់កោង ជាមួយកញ្ចក់ Infinity Display និងមានកាមេរ៉ា២គ្រាប់។ រីឯម៉ូដែលទី៣ មានបង្កប់បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃក្នុងអេក្រង់ និងកាមេរ៉ារហូតដល់ទៅ៣គ្រាប់៕

អត្ថបទ៖ ឌី
ប្រភព៖ gsmarena

Share This Post: