កូវីដ-១៩
លោកជំទាវ ឱ វណ្ណឌីន ច្រានចោលទាំងស្រុងចំពោះខ្សែអាត់សំលេង ជនអនាមិកបង្កវឹកវរ ថា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានវិជ្ជមាន កូវីដ-១៩
BY Khmernote Media
November 30, 2020
កាលពីពេលថ្មីៗនេះមានការចែករំលែកខ្សែអាត់សំលេងមួយខ្សែរបស់ជនអនាមិកបង្កការវឹកវរក្នុងសង្គម បាននិយាយថា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានវិជ្ជមាន កូវីដ-១៩។ សារសំលេងនោះដែរត្រូវបានគេចែករំលែកតៗគ្នា ហើយនៅមុននេះបន្តិចលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងចំពោះខ្សែអាត់សំលេងមួយនេះ ដោយលោកជំទាវបានឆ្លើយតបថា៖

“នៅល្ងាចថ្ងៃទី២៩ លទ្ធផល វិជ្ជមាន វីរុសកូវីដ-១៩ មិនមានឈ្មោះ ឯ.ឧ. កើត រិទ្ធិ ទេ។ ខ្ញុំសុំបញ្ជាក់ថា មកទល់ម៉ោងនេះ ពេលនេះ គឺមិនទាន់មានលទ្ធផលបង្ហាញថាគាត់មានវីរុសកូវីដ-១៩ នោះទេ។ តើសម្លេងនេះជាសម្លេងអ្នកណា មកពីណា មានប្រភពមកពីណា? ខ្ញុំសុំច្រានចោលទាំងស្រុងតែម្តង។ អរគុណ”
