ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម បញ្ជាក់ថាលទ្ធផលពិនិត្យសំណាកប្រជាពលរដ្ឋនៅស្រុកចំការលើ និងស្រុកជើងព្រៃ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដោយផ្ទាល់ និងប្រយោល គឺ អវិជ្ជមានទាំងអស់
BY Liny Chan
December 2, 2020
យោងតាមលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ ការពិនិត្យលើសំណាកប្រជាពលរដ្ឋដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅស្រុកចំការលេី ព្រៃឈរ ក្រុងកំពង់ចាម និងស្រុកជេីងព្រៃដែលពាក់ព័ន្ធដោយប្រយោល និងប្រជាពលរដ្ឋនៅស្រុកព្រៃឈរចំនួន ៨នាក់ ដែលពាក់ព័ន្ធដោយផ្ទាល់ គឺទទួលលទ្ធផលអវិជ្ជមានទាំងអស់។ នេះបើតាមការឲ្យដឹងនៅលើផេកផ្លូវការរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានបង្ហោះផ្សាយមុននេះបន្តិច។ ប៉ុន្តែទោះជាយ៉ាងណាក្ដីឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ ដល់ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្ន និងការពារខ្លួនគ្រប់ពេលវេលាកុំអោយឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍យេីង។
