ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ព្រឹកនេះអាមេរិក រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ជាង១៨ម៉ឺននាក់ និងអ្នកជំងឺជាង ២ពាន់នាក់ស្លាប់

    BY Khmernote Media December 4, 2020
    ព្រឹកនេះអាមេរិក រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ជាង១៨ម៉ឺននាក់ និងអ្នកជំងឺជាង ២ពាន់នាក់ស្លាប់

    (អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៨៦,៦១០នាក់ និងអ្នកជំងឺសរុប ២,៤៩២នាក់ បានស្លាប់។ សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាងនៃចំនួនអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៤,៥០៣,២៣០បានឆ្លង, ជាង២៨ម៉ឺននាក់ស្លាប់។

    គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៦៥,៤៦៤,០៩៣ករណី ហើយក្នុងនោះមនុស្សសរុប ១,៥១០,៣៤០នាក់ស្លាប់ និងជាង ៤៥លាននាក់ បានជាសះស្បើយឡើងវិញ។ តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: