កូវីដ-១៩
ក្រសួងសុខាភិបាល បង្ហាញអត្តសញ្ញាណបុគ្គលិកហាង Pedro ទាំង០៦នាក់ ដែលវិជ្ជមានកូវីដ១៩ បើបងប្អូនណាធ្លាក់ទាក់ទងបុគ្គលទាំង៦នាក់នេះ សូមរាយការណ៍ទៅក្រសួងភ្លាម
BY Khmernote Media
December 5, 2020
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១០នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺមាន០៦នាក់ជាបុគ្គលិកហាង Pedro (ក្រសួងបានបញ្ជាក់កាលពីម្សិលមិញ) ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង០៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានោះទេ។

ខាងក្រោមនេះគឺជាអត្តសញ្ញាណរបស់បុគ្គលិកហាង Pedro ទាំង០៦នាក់ ដែលវិជ្ជមានកូវីដ១៩។ ដូច្នេះប្រសិនបើបងប្អូនធ្លាប់មានទំនាក់ទំនងជាមួយនឹងបុគ្គលទាំង០៦នាក់នេះ សូមរាយការណ៍ទៅការក្រុមការងារក្រសួងសុខាភិបាល ដើម្បីឲ្យមន្ត្រី
