បច្ចេកវិទ្យា

ដោយសារសត្វនាគដាច់ពូជ ឥឡូវអ្នកវិទ្យាសាស្ត្រជប៉ុនបានបង្កើតនាគយន្ដដែលអាចហោះបាន

BY
Khmernote Media
June 27, 2018

ជាការពិតណាស់ សម្រាប់ពេលបច្ចុប្បន្ននេះយើងទាំងអស់គ្នាកំពុងឈរនៅលើថ្ងៃអនាគត ដែលអ្វីៗគ្រប់យ៉ាងសុទ្ធសឹងតែជាបច្ចេកវិទ្យាទំនើបទាំងអស់។ ដោយឡែក កាលពីពេលថ្មីៗនេះអ្នកវិទ្យារបស់មន្ទីរពិសោធន៍ JSK របស់សាកលវិទ្យាល័យទីក្រុង Tokyo បានធ្វើការអភិវឌ្ឍបច្ចេកវិទ្យាមនុស្សយន្ដថ្មីមួយយ៉ាងឆាប់រហ័សដែលអាចបត់បែនបានដូចមនុស្សអញ្ចឹង។ ទាក់ទងទៅនឹងបច្ចេកវិទ្យាថ្មីនេះត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះឲ្យថា DRAGON ដែលឈ្មោះពេញគឺ “Dual-rotor embedded multilink Robot with the Ability of multi-deGree-of-freedom aerial transformatiON”។

DRAGON ត្រូវបានបង្កើតឡើងដោយមានភ្ជាប់មកជាមួយនឹងម៉ូទ័ររុញច្រាន 4ជាប់គ្នាដែលអាចធ្វើឲ្យមនុស្សយន្ដនោះហោះបានដូច Drone អញ្ចឹង។ អ្នកវិទ្យាដែលផ្ដួចផ្ដើមគំនិតនេះឡើងមានគ្នា 6នាក់គឺលោក Moju Zhao, Tomoki Anzai, Fan Shi, Xiangyu Chen, Kei Okada និង Masayuki Inaba។ ជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យនេះត្រូវបានដាក់បង្ហាញតាំងពីព្រឹត្តិការណ៍ ICRA 2018 ក្នុងទីក្រុង Brisbane ប្រទេសអូស្ត្រាលី នាខែមុនមកម្លេះ។

ទាក់ទងទៅនឹងរចនាបទដ៏ស្រស់ស្អាត និងឆ្លាតវ័យរបស់មនុស្សយន្ដនេះ គឺអ្នកវិទ្យាសាស្ត្រអាចឲ្យវាហោះហើរក្នុងផ្ទះបាន បើទោះជាមានឧបសគ្គច្រើនក៏ដោយ។ មិនតែប៉ុណ្ណោះ មិនថាបន្ទប់ចង្អៀត រឺតូចយ៉ាងណាក៏ DRAGON អាចហោះបាន ខុសពី Drone ដែលតម្រូវឲ្យមានទីតាំងធំទូលាយដើម្បីហោះ។

ចំពោះថាមពលថ្មរបស់ DRAGON គឺអាចទ្រទ្រង់បានត្រឹមរយៈពេល 3នាទីប៉ុណ្ណោះ ប៉ុន្ដែមានភ្ជាប់មកជាមួយនឹងរន្ធដោត Memory និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនផងដែរ។


Fu

ប្រភព៖ nextshark

Share This Post: