ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    TOP NEWS-ក្រសួងសុខាភិបាលរកឃើញថា ស្រ្តីឈ្មោះ ឆែម សុនីតា និងបុរសឈ្មោះ តាំង សេវិនអាប់ អាចជាប្រភពទី១ នៃការចម្លង “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា” ដោយសារស្រាវជ្រាវរកឃើញបែបនេះ

    BY Khmernote Media December 5, 2020
    TOP NEWS-ក្រសួងសុខាភិបាលរកឃើញថា ស្រ្តីឈ្មោះ ឆែម សុនីតា និងបុរសឈ្មោះ តាំង សេវិនអាប់ អាចជាប្រភពទី១ នៃការចម្លង “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា” ដោយសារស្រាវជ្រាវរកឃើញបែបនេះ

    នៅមុននេះបន្តិច ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការបន្តស្រាវជ្រាវរកប្រភព នៃការចម្លងវីរុសកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដោយតាមរយៈការពិភាក្សាក្នុងក្រុមការងារថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមស្រាវជ្រាវចម្រុះនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជាមួយនឹងអ្នកជំនាញអង្គការសុខភាពពិភពលោក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នោះក្រុមការងារអាចទាញការសន្តិដ្ឋានបានជាបន្តបន្ទាប់ ដោយផ្អែកលើ៖

    ១-លំដាប់លំដោយនៃការចេញរោគសញ្ញា និងហេតុការណ៍សកម្មភាពទំនាក់ទំនងគ្នាក្នុងសង្គម
    ២-ការវិវត្តន៍នៃចំនួនមេរោគតាមបែបភីស៉ីអែរ (CPR Test)
    ៣-ទំនាក់ទំនងទទួលបានពីការវិភាគវត្ថុសំណាកអ្នកជំងឺបែបបំបែកបន្តៗគ្នា
    ៤-តាមការពិចារណាដោយហ្មត់ចត់នៃអង្គបដិបក្ខ ដោយពិនិត្យលើវត្ថុសំណាកឈាមរបស់អ្នកជំងឺ

    ក្រសួងបានឲ្យដឹងថា លទ្ធផលនៃការសិក្សា ត្រូវបានបង្ហាញថា បុគ្គល២នាក់ គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ៤២ឆ្នាំ អាចឆ្លងវីរុសកូវីដ១៩ មុនគេ និងជាករណីជាសះស្បើយក្រោយការបង្ករោគហើយ និងដែលអាចជាប្រភពទី១ នៃការចម្លងសម្រាប់ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ពីករណីនាំចូលមកកម្ពុជា ក្នុងកំឡុងខែតុលា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    Share This Post: