សង្គម

វីដេអូថ្មី! បុគ្គលិក Pedro បានចេញវិដេអូមួយទៀត ប្រាប់ពីអាការៈ និងគិតថាខ្លួនឆ្លងពីភ្ញៀវដោយសារធ្វេសប្រហែសរឿងនេះ

BY
Khmernote Media
December 6, 2020

កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១០នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺមាន០៦នាក់ជាបុគ្គលិកហាង Pedro (ក្រសួងបានបញ្ជាក់កាលពីម្សិលមិញ) ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង០៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានោះទេ។

ថ្មីៗនេះផងដែរ នារីម្នាក់ដែលជាបុគ្គលិកហាង Pedro ដែលវិជ្ជមានកូវីដ១៩ បានបង្ហោះវីដេអូថ្មីមួយទៀតរៀបរាប់ពីស្ថានភាពសុខភាព ដោយគាត់បានបញ្ជាក់ថា មានអារម្មណ៍ក្តៅខ្លួន ឈឺក្បាល ធ្វើទុក្ខគ្រុនរងា តែកញ្ញានៅតែព្យាយាមជំនះឧបសគ្គនេះ ដើម្បីឆាប់ជាសះស្បើយ។ កញ្ញាក៏បានបញ្ជាក់ផងដែរថា កញ្ញាក៏បានដាក់ការសង្ស័យលើខ្លួនឯងថា មូលហេតុដែលកញ្ញាឆ្លងវីរុសកូវីដ១៩នេះ អាចបណ្តាលមកពីការធ្វេសប្រហែសរបស់កញ្ញា ដោយសារតែការលាងសំអាតដៃមិនបានស្អាតល្អ ហើយយកដៃនោះមកញីភ្នែក ដោយសារតែកញ្ញាឧស្សាហ៍ញីភ្នែក ដូច្នេះវាអាចឲ្យមេរោគឆ្លងចូលខ្លួនរបស់គាត់តាមរយៈបែបនេះ៕

Share This Post: