ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    លោកជំទាវ ឱ វណ្ឌឌីន បញ្ជាក់ថា វីរុសកូវីដ-១៩​ អាចរស់នៅ លេីក្រដាសប្រាក់​ កញ្ចក់​ និងផ្ទៃផ្សេងៗ​ រហូតដល់​ ២៨ថ្ងៃ ឯណោះ

    BY Khmernote Media December 6, 2020
    លោកជំទាវ ឱ វណ្ឌឌីន បញ្ជាក់ថា វីរុសកូវីដ-១៩​ អាចរស់នៅ លេីក្រដាសប្រាក់​ កញ្ចក់​ និងផ្ទៃផ្សេងៗ​ រហូតដល់​ ២៨ថ្ងៃ ឯណោះ

    បើតាមការអោយដឹងពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអោយដឹងថា វីរុសកូវីដ-១៩ អាចរស់នៅលេីក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះ បេីប្រៀបទៅនឹងវីរុសផ្តាសាយធម្មតាមានប្រហែលជា ១៧ថ្ងៃ ប៉ុណ្ណោះ ។ លោកជំទាវបានបញ្ជាក់បន្ថែមនៅក្នុងគ្រុបតេឡាក្រាម ដែលយើងទើបនឹងទទួលបានថា៖

    “ខ្ញុំយល់ថា រិតតែលំបាកណាស់ទៅទៀត ដោយសារវីរុសកូវីដ-១៩ នេះ អាចរស់នៅលេីក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះ បេីប្រៀបទៅនឹងវីរុសផ្តាសាយធម្មតាមានប្រហែលជា ១៧ថ្ងៃ នេះបេីតាមការបញ្ជាក់របសអ្នកសិក្សាវិទ្យាសាស្ត្រៃប្រទេសអូស្ត្រាលីដែលបានចុះផ្សាយថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០។ ដូច្នេះហេីយ បានជាការលាងសម្អាតដៃ រាល់ពេលចាប់កាន់វត្ថុដូចជាតេលេកុំម៉ង់ ទូរសព្ទ័អ្នកដទៃ កញ្ចក់ ក្រដាសប្រាក់ ឫក្រដាសស្នាមផ្សេងៗ មានសារ:សំខាន់មែនទែន ក្រោយកាន់ភ្លាម លាងភ្លែត ឲ្យបានញឹកញាប់ ជាការចាំបាច់បំផុតក្នុងពេលនេះ ដែលវីរុសកូវីដ-១៩ កំពុងតែចរាចរ មិនដឹងថានៅទីណា និងដល់ទីណាខ្លះនោះ។ យេីងបានខិតខំទាំងយប់ទាំងថ្ងៃ មិនបានសម្រាកទេ ដេីម្បីកាត់ផ្តាច់ខ្សែចម្លងរបស់វា តែអាស្រ័យលេីការចូលរួមរបស់បងប្អូនទាំងអស់ លេីការអនុវត្តន៌តាមការណែនាំ និងវិធានការសុខាភិបាលដែលបានដាក់ចេញរួចហេីយនេះ។ សូមបងប្អូនទាំងអស់ចៀសផុតពីការចម្លងវីរុសចង្រៃនេះ គ្រប់ៗគ្នា។ សូមអរគុណ”

    Share This Post: