ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ស្ត្រីម្នាក់ជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ បានឆ្លងកូវីដ១៩ បន្ទាប់ពីចូលក្នុងហាង Zendo បឹងកេងកងនៅថ្ងៃទី២៧ ខែវិច្ឆិកា ដោយមិនបានការពារត្រឹមត្រូវ

    BY Khmernote Media December 7, 2020
    ស្ត្រីម្នាក់ជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ បានឆ្លងកូវីដ១៩ បន្ទាប់ពីចូលក្នុងហាង Zendo បឹងកេងកងនៅថ្ងៃទី២៧ ខែវិច្ឆិកា ដោយមិនបានការពារត្រឹមត្រូវ

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មី ២ នាក់ ដែលក្នុងនោះមានស្ត្រីឈ្មោះ ជី ពេជ្រឆារ៉ា អាយុ២៩ឆ្នាំ មានស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ បានចូលហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅម៉ោង៨៖៣០នាទីយប់ ដោយមិនមានពាក់ម៉ាសការពារ (ដោយមិនបានការពារត្រឹមត្រូវ)។

    គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ក្រសួងសុខាភិបាល បានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន០២នាក់ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលអ្នកទាំង២នាក់ជាបងប្អូននឹងគ្នា ដោយម្នាក់ ជាបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារចិន (កាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស) រាជធានីភ្នំពេញ និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតបុរសខាងលើ) ជាបុគ្គលិកធនាគារកាថេយូណៃធីត រាជធានីភ្នំពេញ។

    ដោយសារតែបុគ្គលទាំង២នាក់នេះ ធ្លាប់មានប្រវត្តិចូលហាងសំលៀកបំពាក់ ZANDO ដូច្នេះមន្រ្តីសុខាភិបាល និងសមត្ថកិច្ចអំពាវនាវដល់អ្នកដែលធ្លាប់ចូលហាង ZANDO សាខាបឹងកេងកង ជាពិសេសថ្ងៃទី២៧ ខែវិច្ឆិកា សូមធ្វើការតាមដានសុខភាពរបស់ខ្លួន និងទាក់ទងក្រសួងជាបន្ទាន់បើមានអការមិនស្រួល ដោយសារថ្ងៃនោះ ២នាក់បងប្អូន (ប្អូនស្រីធ្វើការនៅធនាគារខាថេ និងបងប្រុសធ្វើការនៅធនាគារចិន ដែលកើតកូវីដ បានចូលទៅហាងនោះ)៕

    Share This Post: