សិល្បៈ

លោក ហេង ឡង និងអ្នកនាង ចន ច័ន្ទលក្ខិណា ប្រកាសបរិច្ចាគថវិកា ១ពាន់ដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចែកឥតគិតថ្លៃជូនពលរដ្ឋក្រីក្រ

BY
Khmernote Media
December 7, 2020

នាល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើគណនីហ្វេសប៊ុកផ្លូវការថា សម្តេចបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូង ដែលបញ្ជាទិញចំនួន១លានដូស ដែលអាចចាក់អោយមនុស្ស ៥0ម៉ឺននាក់។ សម្តេចតេជោក៏បានបញ្ជាក់ផងដែរថា វ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូសដំបូង សម្រាប់មនុស្ស ៥០ម៉ឺននាក់ ដែលសម្តេចតេជោត្រៀមទិញ គឺសម្រាប់ចាក់ជូន “អ្នកធ្វើការនៅកន្លែងមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ”។

ក្រោយពេលទទួលដំណឹងថា សម្តេចតេជោ ហ៊ុន សែន ត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងបែបនេះ យើងឃើញឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសថានឹងបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១លានដុល្លារ ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជនងាយរងគ្រោះ។ ហើយមុននេះបន្តិចលោក ហេង ឡុង ក៏បានប្រកាសបរិច្ចាគថវិកាសម្រាប់ជួយរដ្ឋាភិបាលទិញវ៉ាក់សាំងផងដែរ។ យោងតាមការបញ្ជាក់របស់លោក ហេង ឡុង នៅលើគណនីហ្វេសប៊ុក បានឲ្យដឹងថា “ខ្ញុំបាទ ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា សូមឧបត្ថម្ភ ១ពាន់ដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចែកឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រ”៕

Share This Post: