ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    លោក ខេមរៈ សេរីមន្ត បរិច្ចាគថវិកា ៤លានរៀល ជូនសម្តេចតេជោ ក្នុងការទិញវ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាជនដោយឥតគិតថ្លៃ

    BY Khmernote Media December 7, 2020
    លោក ខេមរៈ សេរីមន្ត បរិច្ចាគថវិកា ៤លានរៀល ជូនសម្តេចតេជោ ក្នុងការទិញវ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាជនដោយឥតគិតថ្លៃ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើទំព័រ Facebook ផ្លូវការថា សម្តេចបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូង ដែលបញ្ជាទិញចំនួន១លានដូស ដែលអាចចាក់អោយមនុស្ស ៥0ម៉ឺននាក់។ សម្តេចតេជោក៏បានបញ្ជាក់ផងដែរថា វ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូសដំបូង សម្រាប់មនុស្ស ៥០ម៉ឺននាក់ ដែលសម្តេចតេជោត្រៀមទិញ គឺសម្រាប់ចាក់ជូន “អ្នកធ្វើការនៅកន្លែងមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ”។

    ក្នុងនោះផងដែរលោក ខេមរៈ សេរីមន្ត បានប្រកាសនៅលើទំព័រហ្វេសបុកថា៖ “ខ្ញុំបាទខេមរៈសិរីមន្តមានក្តីរំភើបរីករាយណាស់ពេលលឺសម្តេចតេជោមានប្រសាសន៍ថាមានវ៉ាក់សាំងការពារជំងឺកូវីតហើយខ្ញុំសូមចូលរួមថវិកាចំនួន 4,000,000៛ តាមលទ្ធភាពជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដ៏ខ្ពង់ខ្ពស់ក្នុងការទិញថ្នាំវ៉ាក់សាំងការពារជំងឺកូវីត19 🥰🥰🥰🥰😍😍😍”៕

    Share This Post: