កូវីដ-១៩
ក្រសួងសុខាភិបាល ស្នើឲ្យអ្នកធ្លាប់ចូលហាង Zando បឹងកេងកង និង Pedro ផ្លូវព្រះសីហនុ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ប្រញាប់មកធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខាភ្នំពេញ ហើយរាល់ការចំណាយរដ្ឋាភិបាលជាអ្នករ៉ាប់រង
BY Khmernote Media
December 8, 2020
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកដែលធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩ សុទ្ធតែធ្លាប់បានទៅហាងលក់ទំនិញ Zando ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវត្រសក់ផ្អែម និងហាងលក់ទំនិញ PEDRO ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវព្រះសីហនុ រាជធានីភ្នំពេញ។

ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្រសួងសុខាភិបាលស្នើបងប្អូនប្រជាពលរដ្ឋដែលបានទៅហាងលក់ទំនិញទាំង២ខាងលើ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ សូមអញ្ជើញរួសរាន់មកធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខាភ្នំពេញ ដោយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់រាជរដ្ឋាភិបាល៕
