ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថ្ងៃនេះ រកឃើញវិជ្ជមានកូវីដ១៩ថ្មីក្នុងសហគមន៍៤នាក់ទៀត សុទ្ធតែជាបុគ្គលិក និងអ្នកចូលហាង Pedro ផ្លូវព្រះសីហនុ និងហាង Zando បឹងកេងកង

    BY Khmernote Media December 9, 2020
    ថ្ងៃនេះ រកឃើញវិជ្ជមានកូវីដ១៩ថ្មីក្នុងសហគមន៍៤នាក់ទៀត សុទ្ធតែជាបុគ្គលិក និងអ្នកចូលហាង Pedro ផ្លូវព្រះសីហនុ និងហាង Zando បឹងកេងកង

    នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៤នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយថ្មីនោះទេ។

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីទាំង៤នាក់នោះមាន៖

    + បុរសជនជាតិខ្មែរ ឈ្មោះ អិត កុម៉ាល អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅហាង Zando បឹងកេងកងនៅថ្ងៃទី២៧ ខែវិច្ឆិកា។

    + បុរសជនជាតិខ្មែរ ឈ្មោះ សង សាន់បញ្ញារិទ្ធ អាយុ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

    + ស្ត្រីជនជាតិខ្មែរ ឈ្មោះ ឡុង សុខនី អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

    + បុរសជនជាតិខ្មែរ ឈ្មោះ ទៅ គឹមហុក អាយុ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទៅហាង Pedro ដែលជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺ។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    Share This Post: