សង្គម

លោកពូប៉ូលិសគំរូនៅច្បារអំពៅ ដែលខំប្រឹងធ្វើការឈរហាលភ្លៀង ហាលខ្យល់ ហាលក្តៅ ឥលូវនេះលោកពូមានជម្ងឺជាទម្ងន់ ហើយខ្វះខាតថវិកាព្យាបាលជម្ងឺថែមទៀត

BY
Khmernote Media
December 9, 2020

ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់ប៉ូលិសចរាចរណ៍គំរូ ដែលតែងតែឈរបំពេញការងារមិនថាថ្ងៃក្តៅ ឬក៏ភ្លៀងឡើយ នៅជិតផ្សារច្បារអំពៅ។ លោកពូប៉ូលិសចរាចរណ៍រូបនេះត្រូវបានគេស្គាល់មានឈ្មោះ រស់ ហ៊ន ជាប៉ូលិសផ្នែកសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ ហើយបច្ចុប្បន្នលោកពូបានធ្លាក់ខ្លួនឈឺ ហើយខ្វះខាតថវិកាសម្រាប់ព្យាបាលថែមទៀត។

យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ រ៉ា នូ បានឲ្យដឹងថា “🙏🙏នាងខ្ញុំសូមអធ្យាស្រ័យ..សូមរំខាន មិត្តភក្តិ..បងប្អូនទាំងអស់ដែលរស់នៅខណ្ឌច្បារអំពៅយើង..ថាច្បាស់ជាធ្លាប់ឃើញ…ធ្លាប់ស្គាល់..ព្រោះគាត់តែងតែឈរហាលភ្លៀង..ហាលខ្យល់..ហាលក្តៅ…តែឥឡូវនេះបាត់រូបគាត់មិនឃើញឈរធ្វើចរាចរនៅលើផ្លូវទៀតទេ..ដោយគាត់មានជម្ងឺជាទម្ងន់..ហើយក៍មានការខ្វះខាតថវិកា.សម្រាប់ការព្យាបាលជម្ងឺ…សូមជួយគាត់ផង…ៗៗៗ បើបងមានសប្បុរសជន..មានចិត្តអាណិតចង់ជួយគាត់សូមទំនាក់ទំនងលេខ ទូរស័ព្ទ.. 🙏🙏០៧៧ ៨៧ ៩៧ ៧៧🙏🙏សូមអរគុណ ABA: 000473292 KEO MARINOU”៕

 

Share This Post: