ឯកឧត្តម ឃួង ស្រេង ឧបត្ថម្ភថវិកា ៤លានរៀល ជូនលោកពូប៉ូលិសគំរូនៅច្បារអំពៅ ដែលខំប្រឹងធ្វើការឈរហាលភ្លៀង ហាលខ្យល់ ហាលក្តៅ ធ្លាក់ខ្លួនឈឺ
- December 9, 2020
ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់ប៉ូលិសចរាចរណ៍គំរូ ដែលតែងតែឈរបំពេញការងារមិនថាថ្ងៃក្តៅ ឬក៏ភ្លៀងឡើយ នៅជិតផ្សារច្បារអំពៅ។ លោកពូប៉ូលិសចរាចរណ៍រូបនេះត្រូវបានគេស្គាល់មានឈ្មោះ រស់ ហ៊ន ជាប៉ូលិសផ្នែកសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ ហើយបច្ចុប្បន្នលោកពូបានធ្លាក់ខ្លួនឈឺ ហើយខ្វះខាតថវិកាសម្រាប់ព្យាបាលថែមទៀត។

កាលពីរសៀលថ្ងៃមិញនេះ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បាននាំយកថវិកាចំនួន ៤ ០០០ ០០០រៀល របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដល់លោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកចរាចរណ៍ សណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន៕






- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






