ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    គិតមកទល់ពេលនេះ អ្នកធ្លាប់ចូលហាង Zando បឹងកេងកងចំនួន០៦នាក់ហើយមានវិជ្ជមានជំងឺកូវីដ១៩

    BY Khmernote Media December 10, 2020
    គិតមកទល់ពេលនេះ អ្នកធ្លាប់ចូលហាង Zando បឹងកេងកងចំនួន០៦នាក់ហើយមានវិជ្ជមានជំងឺកូវីដ១៩

    នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២នាក់នោះ គឺមានម្នាក់ជាករណីនាំចូល និងម្នាក់ទៀតជាអ្នកធ្លាប់ទៅហាង Zando សាខាបឹងកេងកង។

    បើគិតមកទល់នឹងពេលនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកធ្លាប់ចូលហាង Zando សាខាបឹងកេងកងចំនួន០៦នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ១៩ មានដូចជា៖

    + បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារចិន (កាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស) រាជធានីភ្នំពេញ និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតបុរសខាងលើ) ជាបុគ្គលិកធនាគារកាថេយូណៃធីត រាជធានីភ្នំពេញ ហើយអ្នកទាំង២ ធ្លាប់មានប្រវត្តិចូលហាងសំលៀកបំពាក់ Zando សាខាបឹងកេងកង ថ្ងៃទី២៧ ខែវិច្ឆិកា ។

    + ស្ត្រីជនជាតិខ្មែរ ឈ្មោះ ជី ពេជ្រឆារ៉ា អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្ត្រីរូបនេះជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ បានចូលក្នុងហាង Zando បឹងកេងកងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅម៉ោង២០ និង៣០នាទី។

    + បុរសជនជាតិខ្មែរ ឈ្មោះ ស្រៀន គីមស្រ៊ុន អាយុ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បុរសរូបនេះជានិស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានទៅហាង Zando បឹងកេងកងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

    + បុរសជនជាតិខ្មែរ ឈ្មោះ អិត កុម៉ាល អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅហាង Zando បឹងកេងកងនៅថ្ងៃទី២៧ ខែវិច្ឆិកា។

    + បុរសជនជាតិខ្មែរឈ្មោះ ខន ប្រសើរ អាយុ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទៅហាង Zando សាខាបឹងកេងកង

    Share This Post: