ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជប៉ុនរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីជាង ២,៨០០នាក់ ដែលជាកំណត់ត្រាថ្មីមួយមិនធ្លាប់មាន

    BY autoadmin December 10, 2020
    ជប៉ុនរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីជាង ២,៨០០នាក់ ដែលជាកំណត់ត្រាថ្មីមួយមិនធ្លាប់មាន

    អាជ្ញាធរសុខាភិបាលជប៉ុនបាននិយាយថា មានករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ២,៨១១ ករណី ត្រូវបានរាយការណ៍នៅទូទាំងប្រទេសកាលពីថ្ងៃពុធ។ ចំនួននេះគឺជាចំនួនសរុបប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានរបស់ប្រទេស ដោយបានបំបែកកំណត់ត្រាពីមុនដែលមានចំនួន ២,៦៧៨ ករណី ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។ ក្នុងនោះមន្រ្តីក៏បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៤២នាក់ បន្ថែមទៀត ដែលទាក់ទងនឹងជំងឺ COVID-19 ត្រូវបានបញ្ជាក់កាលពីថ្ងៃពុធ។

    គិតមកទល់ពេលនេះ ករណីសរុបដែលបានបញ្ជាក់នៅក្នុងប្រទេសជប៉ុនមានចំនួន ១៧០ ១៥៨ ករណី ដោយក្នុងនោះមាន ៧១២ ករណី មកពីនាវាទេសចរណ៍ Diamond Princess ។ ចំនួនអ្នកស្លាប់សរុបក៏មានដល់ ២ ៥០០ នាក់ ដោយក្នុងនោះមាន ១៣ នាក់ មកពីនាវាទេចរណ៍មួយនោះ។ មន្ត្រីក្រសួងសុខាភិបាលបាននិយាយថា ចំនួនអ្នកជំងឺឈឺធ្ងន់ធ្ងរដែលត្រូវព្យាបាលនៅឯបន្ទប់ ICU ឬដោយប្រើបំពង់ខ្យល់ជាជំនួយមានដល់ ៥៥៥ នាក់ គិតត្រឹមថ្ងៃពុធ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Japan Bullet

    Share This Post: