ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ផ្អាកទីតាំង តាមឿន លក់បបរស នៅក្រុងកំពង់ចាម ក្រោយអ្នកកើតកូវីដម្នាក់ឈ្មោះ អ៊ិត កុុម៉ាល ចូលទៅហូបនៅយប់ថ្ងៃទី ០២ ធ្នូ បន្ទាប់ពីត្រឡប់មកពីខេត្តមណ្ឌលគិរីវិញ

    BY Khmernote Media December 10, 2020
    ផ្អាកទីតាំង តាមឿន លក់បបរស នៅក្រុងកំពង់ចាម ក្រោយអ្នកកើតកូវីដម្នាក់ឈ្មោះ អ៊ិត កុុម៉ាល ចូលទៅហូបនៅយប់ថ្ងៃទី ០២ ធ្នូ បន្ទាប់ពីត្រឡប់មកពីខេត្តមណ្ឌលគិរីវិញ

    កាលពីថ្ងៃទី ០២ ធ្នូ ឆ្នាំ ២០២០ កន្លងទៅមានភ្ញៀវឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ បានទៅហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ២០២០ ហើយក្រសួងបានប្រកាសឲ្យដឹងថាមានវិជ្ជមានកូវីដ១៩ កាលពីព្រឹកម្សិលមិញនេះ ដោយគាត់បានធ្វើដំណើរឆ្លងកាត់ចូលទៅហូបបបរស តាមឿន លក់បបរស នៅក្រុងកំពង់ចាម កាលពីយប់ថ្ងៃទី២ ខែធ្នូ ក្រោយត្រឡប់មកពីខេត្តមណ្ឌលគិរី ដើម្បីទប់ស្កាត់ និងការពារ អជ្ញាធរបានសម្រេចផ្អាកបណ្ដោះអាសន្នអាជីវកម្មនេះសិន។

    អភិបាលក្រុងកំពង់ចាម សម្រេចផ្អាកទីតាំង តាមឿន លក់បបរស នៅក្រុងកំពង់ចាម ក្រោយអ្នកកើតកូវីដម្នាក់ អ៊ិត កុុម៉ាល ដែលក្រសួងរកឃើញវិជ្ជមានកូវីដ បានចូលទៅហូបបបរសនោះ កាលពីយប់ថ្ងៃទី២ ខែធ្នូ ក្រោយត្រឡប់មកពីខេត្តមណ្ឌលគិរី! សម្រាប់អ្នកពាក់ព័ន្ធ និងបុគ្គលិកហាង ត្រូវតាមដានសុខភាពរបស់ខ្លួន ហើយបើមានអការ:មិនស្រួលសូមទាក់ទងលេខទូរស័ព្ទ: 092 828 788 និង 092 807 686! សូមអរគុណ៕

     

    Share This Post: