អ្នកនាងទ្រី ដាណា និងស្វាមី ជូនថវិកា ១០០០$ សម្រាប់ឲ្យលោកពូ រស់ ហ៊ន ព្យាបាលជំងឺ និងពោលពាក្យសរសើរលោកពូថា “ជាប៉ូលិសចរាចរណ៍គំរូ “
- December 10, 2020
ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់ប៉ូលិសចរាចរណ៍គំរូ ដែលតែងតែឈរបំពេញការងារមិនថាថ្ងៃក្តៅ ឬក៏ភ្លៀងឡើយ នៅជិតផ្សារច្បារអំពៅ។ លោកពូប៉ូលិសចរាចរណ៍រូបនេះត្រូវបានគេស្គាល់មានឈ្មោះ រស់ ហ៊ន ជាប៉ូលិសផ្នែកសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ ហើយបច្ចុប្បន្នលោកពូបានធ្លាក់ខ្លួនឈឺ ហើយខ្វះខាតថវិកាសម្រាប់ព្យាបាលថែមទៀត។

អ្នកនាងទ្រីដាណា បានបង្ហោះឲ្យដឹងថា៖ ឲ្យតែកាត់ផ្លូវច្បារអំពៅ ឃើញលោកពូរហូត ឡើងចាំមុខ តែបាត់មួយរយៈនេះ ប្ដីខ្ញុំក៏ឆ្ងល់ដែរ តាមពិតគាត់ឈឺ 😢😢😢 ជូនលោកពូ 1000$ ទុកព្យាបាលជំងឺ ក្រុមការងារនឹងយកជូនលោកពូឆាប់ៗនេះ ជូនពរឆាប់ជា 🙏 លោកពូ រស់ ហ៊ន ជាប៉ូលិសចរាចរណ៍គំរូ មិនមើលនឹងភ្នែកទេ ឃើញជួយគេរហូត ហាលក្ដៅ ហាលភ្លៀង។ អរគុណដែលអាជ្ញាធរយកចិត្តទុកដាក់ជួយគាត់ ជាពិសេសអភិបាលរាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ បានជួយគាត់ភ្លាមៗ ផ្ដល់ភាពកក់ក្ដៅ។ នាងខ្ញុំ និងស្វាមីគ្រាន់តែចូលរួមចំណែកបន្ថែម សង្ឃឹមថាគាត់អាចបានធូរស្រាលឆាប់ៗ 🙏🙏៕








- Share This Post:






