សង្គម

គួរឲ្យសរសើរ! អ្នកនាងស្រីអូន និងស្វាមី បរិច្ចាគថវិកា ៨០២លានរៀល ជួយដល់សង្គមសម្រាប់ខែ ១២ ដែលជាខែខួបកំណេីតកូនស្រីតូច

BY
Khmernote Media
December 10, 2020

អ្នកនាង នួន ស៊ុនណារី ហៅស្រីអូន ដែលជាម្ចាស់ផលិតផល ឃូស៊ី ដែលប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់គាត់នៅលើបណ្តាញសង្គមហ្វេសបុក ដោយគាត់បានបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើន ក្នុងកិច្ចការងារមនុស្សធម៌ និងសង្គម។ ជាក់ស្តែងអ្នកនាងស្រីអូន បានបញ្ជាក់ឲ្យដឹងថាអ្នកស្រី និងស្វាមី បានបរិច្ចាគថវិកា រហូតដល់ទៅ ៨០២ លានរៀល សម្រាប់ការងារសង្គមក្នុងខែ ១២ ដែលជាខែខួបកំណើតកូនស្រីរបស់អ្នកនាង។ អ្នកនាងបានសរសេរលើហ្វេសបុកឲ្យដឹងថា៖

” ខួបកំណេីតស្រីតូចអាយុ ២ឆ្នាំ ខ្ញុំស្រីអូននិងស្វាមីមានកាដូជាថវិកាចំនួនសរុប ៨០២,០០០,០០០រៀល (២០ម៉ឺន៥រយដុល្លារ) ជួយដល់សង្គមសំរាប់ខែ ១២នេះ។
ទី១ ជួយដល់រដ្ឋាភិបាល ៦០០,០០០,០០០រៀល(១៥មុឺនដុល្លា) សំរាប់ទិញវ៉ាក់សាំងការពារកូវីត១៩
ទី២ ត្រៀមថវិកា ១២០,០០០,០០០ (៣មុឺនដុល្លា) សំរាប់ជួយដល់កូនៗរងគ្រោះដែលខ្ញុំចិញ្ចឹមនៅអង្គការអាហ្វេសុីបសំរាប់ខែ ១២ នេះ
ទី៣ ជួយឧបត្ថម្ភដល់ល្បុក្កតោចំនួន ៦៤,០០០,០០០រៀល (១ម៉ឺន៦ពាន់ដុល្លារ)លេីកស្ទួយក្បាច់គុណបុរាណខ្មែរ
ទី៤ ជួយថវិកា ១០,០០០,០០០ (២៥០០ដុល្លា)រៀលសំរាប់ធ្វេីផ្លូវនៅឃុំស្វាយអំពារ ខេត្តកណ្ដាល
ទី៥ ជួយថវិកា ៨,០០០,០០០ (២០០០ដុល្លា)រៀលសំរាប់ធ្វេីផ្លូវនៅកោះច្រែង ខេត្តក្រចេះ

🙏🏻សូមជូនបុណ្យផងបងប្អូនខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេស សូមអោយបងប្អូនជៀសផុតពីជំងឺកូវីត១៩ ទាំងអស់គ្នា🙏🏻 🙏🏻ជូនពរអោយកូនស្រីក្លាយជាមនុស្សល្អ ធំឡេីងជួយសង្គមអោយបានច្រេីនបំផុត ៕

 

Share This Post: