ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    គិតមកទល់ពេលនេះ ក្រសួងសុខាភិបាលរកឃើញអ្នកជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន៤០នាក់ហើយ

    BY Khmernote Media December 11, 2020
    គិតមកទល់ពេលនេះ ក្រសួងសុខាភិបាលរកឃើញអ្នកជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន៤០នាក់ហើយ

    នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយថ្មីនោះទេ។ អ្នកវិជ្ជមានថ្មី១នាក់នោះ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ទីម ស្រីពេជ្រ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមិត្តភក្តិរបស់អ្នកជំងឺឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ៣៥ឆ្នាំ ដែលបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០។

    យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងផងដែរថា សរុបអ្នកជំងឺកូវីដ១៩ ដែលបានរកឃើញពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤០នាក់ (ស្រី១៩នាក់ និងប្រុស២១នាក់) ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕

    Share This Post: