ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហួសចិត្ត! សូម្បីតែលោកយាយអាយុ៨១ឆ្នាំក៏ត្រូវជនល្មោភកាមនេះចាប់រហូតបានសម្រេចដែរ

    BY Khmernote Media December 11, 2020
    ហួសចិត្ត! សូម្បីតែលោកយាយអាយុ៨១ឆ្នាំក៏ត្រូវជនល្មោភកាមនេះចាប់រហូតបានសម្រេចដែរ

    រាជធានីភ្នំពេញ៖ ពិតជារឿងមិនគួរឲ្យជឿសោះ ដែលយុវជនម្នាក់អាយុ៣២ឆ្នាំ បែរជាទៅចាប់រំលោភសេពសន្ថវៈ លោកយាយអាយុ៨១ឆ្នាំ រហូតបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ ជា ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកលោកយាយរងគ្រោះអាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាជនសង្ស័យខាងលើ កាលពីថ្ងៃទី០៩-១២-២០២០ វេលាម៉ោង១៩ និង៣០នាទីបានធ្វើសកម្មកភាពរំលោភសេពសន្ថវៈលើជនរងគ្រោះអាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជិតគ្នា ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: