ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យឆាបឆេះឃ្លាំងស្ដុកវត្ថុធាតុដើមរបស់រោងចក្រផលិតខ្សែក្រវ៉ាត់មួយកន្លែងក្នុងស្រុកគងពិសី សមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿង ខូចខាតសម្ភារអស់ជាង២០ម៉ឺនដុល្លារ

    BY Khmernote Media December 11, 2020
    អគ្គិភ័យឆាបឆេះឃ្លាំងស្ដុកវត្ថុធាតុដើមរបស់រោងចក្រផលិតខ្សែក្រវ៉ាត់មួយកន្លែងក្នុងស្រុកគងពិសី សមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿង ខូចខាតសម្ភារអស់ជាង២០ម៉ឺនដុល្លារ

    ខេត្តកំពង់ស្ពឺ៖ មានករណីអគ្គិភ័យឆេះឃ្លាំងស្តុកទំនិញវត្ថុធាតុដើម រោងចក្រផលិតខ្សែក្រវាត់ អ៊ិនធើណល យូនៀន អ៊ិនដាសស្រ្ទី បង្កការផ្អើលដល់សន្តិសុខ ភ័យស្លន់ស្លោរទាក់ទងទៅនគរបាលខេត្តកំពង់ស្ពឺ ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍កាលពីវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ តាមការបញ្ជាក់ របស់សមត្ថកិច្ចបានអោយដឹងថា គ្រោះអគ្គិភ័យឆេះឃ្លាំងស្តុកទំនិញវត្ថុធាតុដើម បានបំផ្លាញនូវសម្ភារគ្រាប់ស្នោ កាវស-លឿង តាំងប៉ាវ។

    តាមការឱ្យដឹងបន្ថែម ពីម្ចាស់ឃ្លាំងឈ្មោះ Xiao Xi Ji ភេទស្រី ជនជាតិចិន ទីតាំងខាងលើគឺជាឃ្លាំងស្ដុកវត្ថុធាតុដើម សម្រាប់ផលិតខ្សែក្រវាត់ក្នុងគ្រោះអគ្គិភ័យនេះបង្កការខូចខាតសម្ភាររួមមាន៖ ឆេះឃ្លាំងទំហំ ៤២ម៉ែត្រ x ៣៦ម៉ែត្រ និងសម្ភារប្រើប្រាស់ក្នុងឃ្លាំងអស់ទាំងស្រុង។ តាមការប៉ាន់ស្មានបឋមការខូចខាតសម្ភារក្នុងឃ្លាំងខាងលើ សរុបជាទឹកប្រាក់អស់ប្រមាណជិត ២០ម៉ឺនដុល្លារអាមេរិក។

    ប្រតិបត្ដិការពន្លត់អគ្គិភ័យនេះ កម្លាំងនគរបាលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៧គ្រឿង មានរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន០៥គ្រឿង និងរថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរ បាលស្រុកកណ្ដាលស្ទឹងចំនួន ០១គ្រឿង។ រថយន្តពន្លត់អគ្គិភ័យបញ្ជាការដ្ឋានអង្គរក្សចំនួន ០១គ្រឿង។ តាមលទ្ធផលស្រាវជ្រាវជំហានដំបូងមូលហេតុបណ្ដាលមកពីឆ្លងចរន្ដអគ្គីសនី ទុស្សេខ្សែភ្លើងក្នុងឃ្លាំងដែលតភ្ជាប់បន្ថែម។ សមត្ថកិច្ចជំនាញក៏បានសំណូមពរ ៖ ដល់បណ្ដារោងចក្រសហគ្រាស សិប្បកម្ម និងលំនៅដ្ឋានប្រជាពលរដ្ឋទាំងអស់ គួរគប្បី ពិនិត្យយកចិត្ដទុកដាក់ខ្ពស់បំផុតលើ បច្ចេកទេសតចរន្ដបណ្ដាញអគ្គីសនី ក្នុងរោងចក្រសហគ្រាស សិប្បកម្ម លំនៅដ្ឋាន ផ្ទាល់គួរជ្រើសរើស អ្នកមានបទពិសោធន៍ពិតប្រាកដ ជៀសវាងការបង្កហានិភ័យ និងបំផ្លាញទ្រព្យសម្បត្ដិ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: