សង្គម

ស្អាតហើយចិត្តល្អ! អ្នកនាងស្រីអូន ឧបត្ថម្ភថវិកាជូនលោកពូ រស់ ហ៊ន ៥០០០ដុល្លារ ដែលត្រូវបញ្ជូនទៅព្យាបាលបន្ទាន់នៅថៃ ដោយសារជំងឺធ្ងន់មួយនេះ

BY
Khmernote Media
December 11, 2020

ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់ប៉ូលិសចរាចរណ៍គំរូ ដែលតែងតែឈរបំពេញការងារមិនថាថ្ងៃក្តៅ ឬក៏ភ្លៀងឡើយ នៅជិតផ្សារច្បារអំពៅ។ លោកពូប៉ូលិសចរាចរណ៍រូបនេះត្រូវបានគេស្គាល់មានឈ្មោះ រស់ ហ៊ន ជាប៉ូលិសផ្នែកសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ ហើយបច្ចុប្បន្នលោកពូបានធ្លាក់ខ្លួនឈឺ ហើយខ្វះខាតថវិកាសម្រាប់ព្យាបាលថែមទៀត។ ថ្ងៃនេះដែរ អ្នកនាង ស្រីអូន និងស្វាមីបានសម្រេចបរិច្ចាគថវិកាជូនលោកពូ ៥០០០ដុល្លារ សម្រាប់ព្យាបាលជំងឺ ដោយសារមើលឃើញពីការខិតខំប្រឹងប្រែងរបស់លោកពូកន្លងមក។ អ្នកនាងបានរៀបរាប់ថា៖

នាងខ្ញុំស្រីអូននិងស្វាមីបានជូនថវិការ 20,000,000រៀល (5000$ )ដល់លោកពូ រស់ហ៊ន ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ហេីយត្រូវបញ្ជូនជាបន្ទាន់ទៅព្យាបាលនៅប្រទេសថៃ។ក្នុងជីវភាពដែលកំពុងខ្វះខាតរបស់លោកពូ ក្មួយស្ដាប់ហេីយពិតជាអាណិតលោកពូណាស់ក៏សំរេចចិត្តជួយលោកពូភ្លាមៗ😭លោកពូហត់នឿយណាស់ក្នុងការបំពេញការងារនេះ តែគាត់ពិតជាស្រលាញ់ការងារនេះណាស់🙏🏻ក្មួយនៅរង់ចាំស្តាប់ដំណឹងពីលោកពូរហូត🙏🏻

ជូនពរលោកពូឆាប់ជាផងណា🙏🏻កូនៗលោកពូកំពុងព្រួយបារម្ភណាស់រួមទាំងក្មួយនិងបងប្អូនខ្មែរផងដែរ🙏🏻ធ្លាប់តែឃេីញលោកពូនៅច្បារអំពៅ តែឥលូវមិនឃេីញលោកពូទៀតសោះ😭ហឹម ជូនបុណ្យផងបងប្អូនខ្មែរ🙏🏻🙏🏻😭😭 សំរាប់បងប្អូនដែលចង់ជួយលោកពូអាចទាក់ទងកូនលោកពូបាន 017 795957 លោកពូមានជំងឺសាច់ដុះក្រោមថ្លេីម ឥលូវកំពុងតាមដានថាជំងឺនេះប៉ះពាល់ដល់ថ្លេីមកំរិតណា🙏🏻 សូមអោយគ្រប់យ៉ាងល្អផងចុះ កុំអោយធ្ងន់ធ្ងរអី🙏🏻😭៕

 

Share This Post: