ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បេីដូចអ្វីដែលកូនស្រីបានរៀបរាប់​ប្រាប់សមត្ថកិច្ច​ពីរឿងឪពុកបង្កើត និងពូបង្កើតធ្វើបែបនេះដាក់ខ្លួនមែន​នោះ គឺពិតជាសាហាវឃោរឃៅ​និងគួរឱ្យសង្វេកខ្លាំងណាស់

    BY Khmernote Media December 11, 2020
    បេីដូចអ្វីដែលកូនស្រីបានរៀបរាប់​ប្រាប់សមត្ថកិច្ច​ពីរឿងឪពុកបង្កើត និងពូបង្កើតធ្វើបែបនេះដាក់ខ្លួនមែន​នោះ គឺពិតជាសាហាវឃោរឃៅ​និងគួរឱ្យសង្វេកខ្លាំងណាស់

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថាកាលពីថ្ងៃទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ ម្សិល​មិញតាមបទ​បញ្ជារបស់លោក​ឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់​ដំ​បង​ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែល​មានលោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ ជាអធិការរួមគ្នាជាមួយ​សមត្ថកិច្ចនគរបាលស្រុកឯកភ្នំដែល​មានលោកវរសេនីយ៍ឯក​ ឡុង​ យោធាវីរៈ​ ជាអធិ​ការ​បានធ្វេីការនាំខ្លួន​បុរសចំនួន០២នាក់​មក​សាកសួរ​ នៅ​ពេលបានទទួល​នូវពាក្យបណ្តឹងរប​ស់ស្រ្តីឈ្មោះ​ លុយ​ ស្រីពេជ្រ​ អាយុ​២១ឆ្នាំ​ រស់​នៅភូមិអូរតានប់​ សង្កាត់​ក្តុលដូនទាវ​ ជាម្តាយកុមារី​​រងគ្រោះពី​ករ​ណីឪពុកបង្កេីតនិងពូបង្កេីត​រួមគ្នារំ​លោ​ក​សេពសន្ធវ:កូនស្រីរបស់ខ្លួន​ដែលទេីបមានអាយុត្រឹមតែ ០៣ឆ្នាំតែប៉ុ​ណ្ណោះ។

    បុរសជាប្តីនិងជាឪពុកមានឈ្មោះ​ ហួន​ ហូ​រ​​ អាយុ​៣១ឆ្នាំ រស់នៅភូមិអូរតានប់​ សង្កាត់ក្តុលដូនទាវ​ ក្រុងបាត់ដំ​បង​ ព្រមទាំងឈ្មោះ​ ហួន​ ឧត្តម​ ហៅដំ​ អាយុ​១៨ឆ្នាំ ​មានទីលំនៅភូមិ​សង្កាត់ជាមួយគ្នា​ ត្រូវ​​ជា​ប្អូនបង្កេីតរបស់បុរសខាងលេីនិងជាពូបង្កេីត​របស់កុមារី​រងគ្រោះ។ ក្នុងពេលសាកសួរនៅអធិការដ្ឋាននគរបាលក្រុង​បាត់ដំបង​ ដោយមានការចូលរួមពីម្តាយនិងមានអង្គការសង្គមស៊ីវិលចូលរួមស្តាប់ផងនោះកុមារី​រងគ្រោះឈ្មោះ(ច.​ណ)បានឆ្លេីយបញ្ជាក់ថា​ រូបគេពិតជាត្រូវបានឪពុកបង្កេីត​រួមគ្នាជាមួយពូបង្កេីតខាងលេីនេះ​ ចាប់​រំ​លោភសេព្វសន្ធវៈ​ចំនួន ០២ដងក្នុងអំឡុង​ពេលថ្មីៗនេះ។

    បុរសទាំងពីរនាក់មិនបានឆ្លេីយ​សារភាពអំពី​សកម្មភាពរបស់ខ្លួននៅឡេីយទេនៅចំពោះមុខ​សមត្ថកិច្ចនគរបាល​តែយ៉ាងណាក៏ដោយក្នុង​ពេលឃាត់ខ្លួនបុរសទាំងពីរ​នេះសមត្ថកិច្ចរកឃេីញគ្រឿងញៀននិងសម្ភារប្រេីប្រាស់គ្រឿងញៀនមួយ​ចំនួននៅជាមួយបុរស​ទាំងពីរ​នេះផងដែរ។ នៅថ្ងៃទី១១​ ខែ​ធ្នូ ​ឆ្នាំ​២០២០​នេះ សមត្ថកិ​ច្ចនគរ​បាលក្រុងបាត់ដំបង​ បានរៀប​ចំសំណុំរឿងបញ្ជូនជនសង័្សយ​ទាំង​ពីរ​មក​កាន់ការិយាល័យជំនាញ ​ដេីម្បី​ស្រាវជ្រាវបន្តនិងចាត់ការតាមផ្លូវច្បាប់​។ ប្រសិនបេីការស្រាវជ្រាវ​ឃេីញថា​ បុរសទាំងពីរ​បានធ្វេីសកម្មភាពដូចការបញ្ជាក់អះ​អាងរបស់កុមារី​រងគ្រោះមែននោះគឺ​ពិតជាសា​ហាវឃោរ​ឃៅនិងជារឿងខ្លោចផ្សារបំផុតសម្រាប់កុមារី​នេះណាស់ ៕​

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: