កូវីដ-១៩
ដំណឹងល្អ! ព្រឹកនេះ ក្រសួងសុខាភិបាលប្រកាសថា មិនមានករណីវិជ្ជមានថ្មីទេ
BY Khmernote Media
December 12, 2020
នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង គឺមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីទេ និងមិនមានអ្នកជាសះស្បើយថ្មីផងដែរ។

គិតមកទល់ពេលនេះ សរុបអ្នកជំងឺកូវីដ១៩ ដែលបានរកឃើញពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤០នាក់ដដែល (ស្រី១៩នាក់ និងប្រុស២១នាក់) ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
