ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់បាញ់ដន្លងខ្លួនឯង ដោយសារភ្លើងប្រចណ្ឌ ខឹងដន្លងជាជនរងគ្រោះស្រឡាញ់ប្រពន្ធរបស់ខ្លួន

    BY Khmernote Media December 12, 2020
    បុរសម្នាក់បាញ់ដន្លងខ្លួនឯង ដោយសារភ្លើងប្រចណ្ឌ ខឹងដន្លងជាជនរងគ្រោះស្រឡាញ់ប្រពន្ធរបស់ខ្លួន

    ខេត្តកោះកុង-សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងជាង០១រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្សារចាស់ស្ថិតនៅភូមិ១ សង្កាត់ដងទង់ មានករណីហិង្សា រវាងដន្លងនិងដន្លងឈានដល់ការផ្ទុះអាវុធបណ្តាលឲ្យភាគីម្ខាងរងរបួសធ្ងន់ ហើយភាគីអ្នកបាញ់ក៍ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ។ យោងតាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បង្ហាញថា៖ ជនសង្ស័យឈ្មោះ សោម សារឿន ភេទប្រុស អាយុ៥៧ឆ្នាំជនជាតិខ្មែរ (ជាសោធននិវត្តន៍) បានប្រើអាវុធខ្លីបាញ់លើជនរងគ្រោះឈ្មោះ ង៉ែត សាយ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់ដងទង់ មុខរបរនេសាទ បណ្តាលឲ្យរងរបួសលើដងខ្លួន២កន្លែងធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

    បើតាមរបាយការណ៍បឋមពីសមត្ថកិច្ចថាករណីនេះកើតឡើងទំនងជាដោយសារ ភ្លើងប្រចណ្ឌ័ពីជនសង្សយ័ ទៅលើជនរងគ្រោះដែលត្រូវជាដន្លង ថាស្រឡាញ់ប្រពន្ធរបស់ខ្លួន។ សមត្ថកិច្ចឲ្យដឹងបន្ថែមថា ចាប់តាំងពីពេលកើតហេតុរហូតដល់ម៉ោងម៉ោងជាង៥ល្ងាចថ្ងៃដដែល ទើបជនសង្ស័យព្រមប្រគល់ខ្លួន និងអាវុធឲ្យសមត្ថកិច្ចចាប់ខ្លួន ។ ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត និងចាត់ការដោះស្រាយតាមនិតិវិធីច្បាប់៕

    ប្រភព៖ លោក Huy Bunleng

    Share This Post: