ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខណ្ឌដូនពេញ ចុះអប់រំណែនាំពលរដ្ឋក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ឃើញប្រុសស្រីអង្គុយផឹកសុីឡូឡាពេញសួនច្បារ ផ្ទុយពីការណែនាំរបស់ក្រសួង

    BY Khmernote Media December 12, 2020
    អាជ្ញាធរខណ្ឌដូនពេញ ចុះអប់រំណែនាំពលរដ្ឋក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ឃើញប្រុសស្រីអង្គុយផឹកសុីឡូឡាពេញសួនច្បារ ផ្ទុយពីការណែនាំរបស់ក្រសួង

    ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញបានបន្តចុះអប់រំណែនាំដល់ បងប្អូនប្រជាពលរដ្ឋ ដែលមិនចូលរួម សហការជាមួយអាជ្ញាខណ្ឌ ក្នុងកាបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ នៅលើសួនច្បារវត្តបទុមវតី។ ជាក់ស្ដែង វេលាម៉ោង១១:០០នាទីយប់ ថ្ងៃសៅរ៍ ១២ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ប្រមាណជា១០០នាក់

    បន្តចុះធ្វើរដ្ឋបាលនៅលើសួនច្បារ មុខវត្តបទុមវតី ដែលយុវជនប្រុសស្រី បានផឹកសុីឡូឡា ពេញសួនច្បារ(អាចចាត់ទុកថាជាក្មេងទំនើង) និងដើម្បីធ្វើការប្រកាស់ អប់រំណែនាំ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងអង្គុយលេងកម្សាន្តនៅលើសួនច្បារវត្តបទុមវត្តីដែលផ្ទុយនឹងគោលការណ៍ណែនាំរបស់អាជ្ញាធរខណ្ឌ ក្នុងកាបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ នៅលើសួនច្បារវត្តបទុមវតី ក៏ដូចជាទីសប្បាយភាពនានាក្នុងមូលដ្ឋានខណ្ឌដូនពេញ ។

    ក្នុងនោះជាគោលការណ៍ លោក អភិបាលខណ្ឌ បានចាត់ឲ្យកម្លាំងចម្រុះ ធ្វើការប្រកាស់ ផ្សព្វផ្សាយអំពីវិធានការបង្ការនិងទប់ស្កាត់ ជម្ងឺរាតត្បាតកូវីត១៩ ដោយរក្សាគម្លាត ឲ្យបានត្រឹមត្រូវ និងមិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំគ្នានៅលើសួនច្បារនោះទេ៕

    Share This Post: