ឃាត់ម៉ូតូចំនួន ១២គ្រឿងមានស៊ីម៉ាំងលឺៗ បង្កសម្លេងរំខានដល់អ្នកដទៃ និងអប់រំណែនាំម្ចាស់ម៉ូតូឲ្យឈប់ប្រើមធ្យោបាយខុសប្រក្រតីទៀត
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ បានបង្រ្កាបមធ្យោបាយគ្រប់ប្រភេទ (ម៉ាស៊ីន បំពងសំឡេង ស៊ីម៉ាំងប្រែន) នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលបង្កការរំខានដល់ការសំរាក ការរស់នៅ ដល់ថ្នាក់ដឹកនាំ ទូត ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ វិនិយោគបរទេស ព្រមទាំងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម។ ប្រតិបត្តិការនេះ ចាប់ពីវេលាម៉ោង ៦ និង០០នាទីព្រឹក រហូតដល់ម៉ោង២៤ និង៣០នាទី។

ចំពោះមុខកម្លាំងអធិការដ្ឋាននគរបាល បានធ្វើសកម្មភាពត្រួតពិនិត្យ និងបង្ក្រាបតាមបណ្តោយផ្លូវរួមមាន៖
១-ផ្លូវព្រះមុន្នីវង្ស
២-ផ្លូវព្រះនរោត្តម
៣-ផ្លូវព្រះសុរាម្មរិទ្ធ
៤-ផ្លូវសុធារស់
៥-ផ្លូវព្រះស៊ីសុវត្ថិ
៦-ផ្លូវក្រមួនស
៧-ផ្លូវ២៤០ជាប់ព្រះបរមរាជវាំង
៨-ផ្លូវ២៤២ និងរង្វង់មូលវិមានឯករាជ្យ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានបង្ក្រាបបានម៉ូតូចំនួន ១២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំ ណែនាំដល់ម្ចាស់យានយន្ត បញ្ឈប់ការប្រើប្រាស់មធ្យោបាយ ខុសប្រក្រតី ៕

