ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ២ខ្នង បង្កឲ្យមានការភ្ញាក់ផ្អើលនៅខណ្ឌឬស្សីកែវ

    BY Khmernote Media December 12, 2020
    អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ២ខ្នង បង្កឲ្យមានការភ្ញាក់ផ្អើលនៅខណ្ឌឬស្សីកែវ

    រាជធានីភ្នំពេញ​៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថានៅថៃ្ងសៅរិ៍ ១២រោច​ ខែមិគសិរ​ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង​ ១២:០០​ ថ្ងៃ​ត្រង់​ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅផ្លូវលំ ក្រុមទី១ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

    -​ មា្ចស់ទី០១ឈ្មោះ​៖ រូន យ៉ា ជនជាតិខែ្មរ ភេ​ទ​ប្រុស​ អាយុ​៧៤​ឆាំ្ន​ មុខរបរ នៅផ្ទះ
    -​ ម្ចាស់ទី០២ឈ្មោះ​៖ រូន ម៉ាត់ ជនជាតិខែ្មរ ភេទ​ ប្រុសអាយុ​ ៥៥​ ឆាំ្ន មុខរបរ ជាងដំដែក

    មូលហេតុបណ្ដាលឆ្លងចរន្តអគ្គិសនី​
    – ប្រភេទសំណង់ៈ ថ្មក្រោមឈើលើប្រក់ក្បឿង ទំហំ​ ៦x១៤
    – ខូចខាតសម្ភាររួមមាន ឆេះផ្ទះសង់ពីថ្មក្រោមឈើលើប្រក់ក្បឿង ទំហំ៦x១៤ អស់ចំនួន​ ០២​ខ្នង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​។
    -​ ស្លាប់​មនុស្ស​ : គ្មាន​ ។
    -​ របួស​មនុស្ស​: គា្មន​ ។
    -​ រថយន្តការិយា​ល័យ​អគ្គិភ័យ​ចំនួន​ ០៥​គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ០៧​ឡាន​ ស្មេីនឹង ២៨​ម៉ែត្រគូប ។
    +​ រថយន្តជំនួយ៖
    -​ រថយន្តសាលាខណ្ឌ​ឫស្សីកែវ​ចំនួន​ ០​១​គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ឡាន​ សើ្មនឹង​ ០៤​ម៉ែត្រគូប​ ។
    -​ ពន្លត់ចប់​នៅម៉ោង១២:៣០ថែ្ងខែឆ្នាំដដែល​ ៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: