ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ព្រឹកនេះ រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ២នាក់ទៀត ជាអ្នកដំណើរមកពីក្រៅប្រទេសទាំងអស់

    BY Khmernote Media December 13, 2020
    ព្រឹកនេះ រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ២នាក់ទៀត ជាអ្នកដំណើរមកពីក្រៅប្រទេសទាំងអស់

    នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីទេចំនួន០២នាក់ និងមិនមានអ្នកជាសះស្បើយថ្មីផងដែរ។

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មី២នាក់នោះ គឺជាអ្នកដំណើរចូលមកកម្ពុជា មិនមានពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាឡើយ ដោយម្នាក់ជាបុរសជនជាតិហ្ស៊កដានី អាយុ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសហ៊្សកដានី បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែធ្នូ។ ម្នាក់ទៀតជាបុរសជនជាតិខ្មែរ អាយុ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសម៉ាលី បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    Share This Post: