អីយ៉ា! រ៉ក រ៉ក របស់ ប៊ូសស្ត្រង មកដល់ក្រុងព្រះសីហនុហើយតា៎
ពិតជាត្រេកអរមែនដែលបានលឺព័ត៌មាននេះជាមួយនឹងការនាំយកអ្វីដែលប្លែក ថ្មី មិនធ្លាប់មានពីមុនមកនៅកំពង់សោមយើងនេះ។ នាថ្ងៃទី 24 កុម្ភៈ 2018 នេះនៅឆ្នេរអូរឈើទាល នឹងមានការប្រគំតន្ត្រីដ៏ធំអស្ចារ្យ បែបរ៉ក រ៉ក សុទ្ធសាធ គឺ ការប្រគំតន្ត្រី BOOSTRONG ROCK ON FIRE TOUR CONCERT ។ ការប្រគំតន្រ្តីបែបរ៉ក រ៉ក ដ៏ធំអស្ចារ្យនេះរិតតែកក្រើក និងពិសេសជាងខេត្តណាណាទាំងអស់ដែល ប៊ូស្ត្រង ធ្លាប់បានរៀបចំឡើង ព្រោះនៅរាត្រីថ្ងៃទី ២៤ នេះនឹងមានកំពូលដារាចម្រៀងប្រចាំប្រទេសកម្ពុជាជាច្រើនដួងមកអង្រួនឆាកតន្ត្រី BOOSTRONG ROCK ON FIRE ពេញមួយរាត្រីតែម្ដង។ កំពូលដារាចម្រៀងដែលនឹងចូលរួមមកអង្រួនចំណីអារម្មណ៍បងប្អូនជាលក្ខណៈរ៉ក រ៉ក សុទ្ធសាធនៅឆ្នេរអូរឈើទាលនេះមានដូចជា លោកព្រាប សុវត្តិ កញ្ញាសុខ សីឡាលីន កញ្ញារ៉េត ស៊ូហ្សាណា លោកវ៉ាន់ ផល្លី និងលោកវង្ស ដារារតនា ព្រមជាមួយនឹងពីធីករប៊ូសស្ត្រងវោហាររ៉ក គឺលោក រ៉ាស៊ី។

ចង់ដឹងថាកំពូលដារាចម្រៀងរ៉ក រ៉ក នឹងមានអ្វីពិសេសជូនបងប្អូនយើងទៀត សូមកំភ្លេចរង់ចាំចូលរួម និងទស្សនានៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ចាប់ពីម៉ោង ៨ យប់តទៅ។ បន្ថែមពីលើភាពសប្បាយរីករាយបែបរ៉ក រ៉កនេះទៀត បងប្អូនដែលចូលរួមដោយផ្ទាល់ការប្រគំតន្ត្រីបែបរ៉ក រ៉ក នេះនឹងបានក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ព្រមទាំងមានឱកាសឈ្នះរង្វាន់ទូរទស្សន៍ SMART TV និងម៉ូតូកាលីបយុវវ័យ KAWASAKI ជាច្រើនគ្រឿងទៀតផង។



