ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះសង្ឃខ្មែរ៤អង្គត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក ក្រោយអាជ្ញាធរថៃបញ្ចូនព្រះសង្ឃទាំង៤អង្គត្រលប់មកខ្មែរវិញ បន្ទាប់ពីរស់នៅថៃដោយគ្មានលិខិតឆ្លងដែន

    BY Khmernote Media December 13, 2020
    ព្រះសង្ឃខ្មែរ៤អង្គត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក ក្រោយអាជ្ញាធរថៃបញ្ចូនព្រះសង្ឃទាំង៤អង្គត្រលប់មកខ្មែរវិញ បន្ទាប់ពីរស់នៅថៃដោយគ្មានលិខិតឆ្លងដែន

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា តាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបានបញ្ជាក់របាយការណ៍ប្រចាំថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២០ ( ពេលព្រឹក) អាជ្ញាធរថៃបានបញ្ជូនព្រះសង្ឃខ្មែរចំនួន ០៤ អង្គ តាមច្រកអន្តរជាតិជាំ ដែលបានស្នាក់នៅខេត្តនគររាជ ប្រទេសថៃ រយៈពេល២ ឆ្នាំ គ្មានលិខិតឆ្លងដែន។

    បច្ចុប្បន្ន បន្ទាប់ពីក្រុមគ្រូពេទ្យប្រចាំការនៅច្រកអន្តរជាតិជាំវាស់កំដៅរួចក៏ត្រូវបានបញ្ជូនបន្តទៅធ្វើចត្តាឡីស័កនៅមន្ទីពេទ្យ បង្អែកស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។ ដោយសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់

    Share This Post: