អ្នកនាង ស្រីអូន ប្រកាសស្វែងរកលោកពូម្ចាស់ម៉ូតូសង់កូរ៉េ ដែលជិះប៉ះឡានគេ រួចលុតជង្គង់សំពះសុំទោសម្ចាស់ឡាន ដើម្បីផ្តល់ដើមទុនរកស៊ី
- December 13, 2020
កាលពីម្សិលមិញនេះ យោងតាមគណនីហ្វេសបុកបងប្រុសឈ្មោះ Sokhy Phal បានបង្ហោះឲ្យដឹងពីករណីលោកពូវ័យចំណាស់អាយុប្រហែល ៦៨ឆ្នាំទៅហើយ ខំប្រឹងបើកម៉ូតូសង់កូរ៉េដឹកដបស្រាថ្នាំខ្មែរដើរលក់និងរើសសំបកកំប៉ុងស្រាបៀរដាក់ថង់ដឹកតាមម៉ូតូស្រាប់តែមកប៉ះជាមួយរថយន្តព្រូស១គ្រឿង ខណះពេលធ្វើដំណើរស្របទិសគ្នាបណ្តាលអោយដួលរងរបួសជើង និងបែកដកស្រាថ្នាំខូចខាតផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ក្រោយកម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះធ្វើការសម្របសម្រួលលោកពូវ័យចំណាស់វ័យ៦៨ឆ្នាំបានលុតជង្គង់សំពះទាំងជើងឈឺស្ទើរតែក្រោកឈរមិនរួចសុំទោសខាងម្ចាស់រថយន្តព្រូសដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។បន្ទាប់ពីមានការចែករំលែកព័ត៌មានតៗគ្នាលើបណ្តាញសង្គមហ្វេសបុក អ្នកនាងស្រីអូន បានបង្ហោះស្វែងរកលោកពូម្ចាស់ម៉ូតូដែលលុតជង្គង់ សុំទោសម្ចាស់ឡាន ដោយក្តីអាណិតអាសូរ ដើម្បីផ្តល់ដើមទុនជូនគាត់រកស៊ី ដោយអ្នកនាងបានសរសេរថា៖
“ហឹម លោកពូអេីយថ្វាយបង្គំដល់ដី🙏🏻ប្រហែលគាត់ភ័យខ្លាំងមិនដឹងរកលុយឯណាសងឡាន😭🙏🏻 ឃេីញរូបភាពនេះខ្លោចចិត្តអាណិតគាត់ណាស់😭ពុកគេពុកយេីងជិះម៉ូតូដឹកអេដចាយប៉ះជាមួយឡានគាត់ថ្វាយបង្គំសុំទោសម្ចាស់ឡាន🙏🏻អរគុណម្ចាស់ឡានដែលអាណិតលេីកលែងទោស🙏🏻 បងប្អូនដែលស្គាល់លោកពូជួយប្រាប់គាត់ផងខ្ញុំចង់ផ្ដល់ដេីមទុនជូនគាត់រកសុី🙏🏻ជួយស៊ែរប្រាប់គាត់ផងបងប្អូន🙏🏻 នឹកស្រមៃកាលប៉ារត់ម៉ូតូឌុបជួបរឿងប្រហែលនេះខ្ញុំខ្លោចចិត្តណាស់😭 ពុកអេីយ🙏🏻😭 អតីតកាលដែលមិនអាចបំភ្លេចបាន😭អ្នកក្រទេីបយល់អារម្មណ៍នេះ🙏🏻😭”៕








- Share This Post:






