ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រីស្អាតម្នាក់ជិះម៉ូតូចេញពីធ្វើការម៉ោង១២យប់ត្រលប់ទៅផ្ទះ ត្រូវចោរឆក់កាបូបបានសម្រេច

    BY Khmernote Media December 14, 2020
    ស្រីស្អាតម្នាក់ជិះម៉ូតូចេញពីធ្វើការម៉ោង១២យប់ត្រលប់ទៅផ្ទះ ត្រូវចោរឆក់កាបូបបានសម្រេច

    រាជធានីភ្នំពេញ ៖ យុវតីរូបស្រស់សោភាម្នាក់ ជិះម៉ូតូចេញពីធ្វើការត្រលប់ទៅផ្ទះ ជិតដល់ផ្ទះទៅហើយ ស្រាប់តែត្រូវលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូ Scoopy ពណ៌សឌុបគ្នា មកធ្វើសកម្មភាព ឆក់កាបូបរបស់នាង បានសម្រេច កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    យុវតីរងគ្រោះមានឈ្មោះ ភួង រាជនី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខកា៨០ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ចំណែកសម្ភារបាត់បង់រួមមាន ៖ កាបូបចំនួន១ មានលុយចំនួន ទូរសព្ទ័ ចិញ្ចៀន កាតABA កាតគ្រីម៉ូតូ អត្តសញ្ញាណប័ណ្ណ ។

    បើតាមសម្ដីបងប្រុសរបស់ជនរងគ្រោះបានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងតាមទូរស័ព្ទថា មុនពេលកើតហេតុ ប្អូនស្រីរបស់គាត់ បានជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ចេញពីធ្វើការ ដោយធ្វើដំណើរតែម្នាក់ឯង តាមបណ្ដោយផ្លូវសុធារស គោលបំណងត្រឡប់ទៅផ្ទះវិញ ខណៈជិះម៉ូតូជិតដល់ផ្ទះហើយ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Scoopy ពណ៌ស (មិនចាំស្លាកលេខ) តាមមកពីក្រោយ រួចធ្វើសកម្មភាពឆក់កាបូបពីប្អូនស្រីរបស់គាត់បានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។

    បើយោងតាមគណនេយ្យហ្វេសប៊ុក Piphop Phuong ដែលជាបងប្រុសបង្កើតជនរងគ្រោះ បានសរសេររៀបរាប់ដូច្នេះថា “ប្អូនស្រីរបស់ខ្ញុំត្រូវបានចោរឆក់កាបូបបាត់ ទូរសព្ទ័ ចិញ្ចៀន លុយ កាតគ្រី អត្តញាណបណ្ណ័ កាតABA ឆក់នៅមុខអូតែលសូហ្វីតែលវេលាម៉ោង១២ជាង🌾🌺 បើរើសបានកាតគ្រីអត្តញាណបណ្ណ័កាតABAសូមទាក់ទងមកលេខ ០១៦ ៦៥១ ៤៤៤ 💐សូមអគុណ” ។

    ក្រោយពេលកើតហេតុ យុវតីរងគ្រោះបានទៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ប្រាប់ដំណើររឿងទៅកាន់សមត្ថកិច្ចបានដឹង និងដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចស្រាវជ្រាវ និងកំណត់មុខសញ្ញា តាមចាប់ក្រុមជនសង្ស័យទាំងនោះអោយអស់ពីសមត្ថភាពផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: