ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រមុខ​រាជរដ្ឋាភិបាល អបអរសាទរ​ខួប​លើក​ទី​២៨ នៃ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន​អង្គរ​ ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)

    BY Khmernote Media December 14, 2020
    ប្រមុខ​រាជរដ្ឋាភិបាល អបអរសាទរ​ខួប​លើក​ទី​២៨ នៃ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន​អង្គរ​ ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)

    ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន សម្ដែង​នូវ​ការអបអរសាទរ​ខួប​លើក​ទី​២៨ នៃ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន​អង្គរ ក្នុង​បញ្ជី​បេ​តិ ក​ភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)​។​ ​នៅលើ​ផេ​ក​ផ្លូវការ​ថ្ងៃ​១៤​រោច ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ សម្ដេច​តេ​ជោ​បានសរសេរថា អបអរសាទរ​ខួប​លើក​ទី​២៨​នៃ​ការ ដាក់បញ្ចូល​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​។ នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ គឺជា​ខួប​លើក​ទី​២៨​ឆ្នាំ នៃ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន​អង្គរ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)​។

    ​សម្ដេច​តេ​ជោ​បាន​បន្តថា នេះ​គឺជា​ការ​រំឭកស្មារតី​កូន​ខ្មែរ​គ្រប់រូប​ឱ្យ​ចេះ​ស្រឡាញ់ និង ចូលរួម​ថែរក្សា​បេតិកភណ្ឌ ជាពិសេស​គឺ​សម្តែង​នូវ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​ដល់​បុព្វបុរស​ខ្មែរ ដែល​បាន​ពលិកម្ម​ដើម្បី​បុព្វហេតុ​អារ្យធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​នា​សម័យ​អតីតកាល និង​ការតស៊ូ ជា​បន្តបន្ទាប់​របស់​ថ្នាក់ដឹកនាំ​ប្រទេស ក្នុងការ​ជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ ការពារ​ឱ្យបាន​នូវ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​របស់​ជាតិ និង​ពិភពលោក​ទាំងមូល​។

    ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​យ៉ាង មុតមាំ​ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​មួយ​ដ៏​អស្ចារ្យ​នេះ​។ បច្ចុប្បន្ន​អង្គរវត្ត​បាន​ក្លាយជា​គោលដៅ ទេសចរណ៍​លេខ​១​នៅលើ​ពិភពលោក ដោយបាន​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​រាប់លាន នាក់មក​ទស្សនា និង​បាន​ស្គាល់​ពីស​ម្ប​តិ្ត​វប្បធម៌​ប្រទេស​កម្ពុជា​។ កិច្ចការពារ​សម្បត្តិ​បេ​តិក ភណ្ឌ​វប្បធម៌ ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​រូប​៕ ដោយ​៖ ជឹម ណា​រី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

    ប្រភព៖​ ក្រសួងព័ត៌មាន

    Share This Post: