ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងទំនើងម្នាក់បង្ហោះម៉ូតូតាមផ្លូវជាតិលេខ០១ ក្រុងស្វាយរៀង ត្រូវសមត្ថកិច្ចចាប់ខ្លួនម្ចាស់ម៉ូតូហើយ ចំណែកអ្នកបង្ហោះម៉ូតូផ្សេងទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរក

    BY Khmernote Media December 14, 2020
    ក្មេងទំនើងម្នាក់បង្ហោះម៉ូតូតាមផ្លូវជាតិលេខ០១ ក្រុងស្វាយរៀង ត្រូវសមត្ថកិច្ចចាប់ខ្លួនម្ចាស់ម៉ូតូហើយ ចំណែកអ្នកបង្ហោះម៉ូតូផ្សេងទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរក

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាល ក្រុងស្វាយរៀង បានបញ្ជាក់ឲ្យដឹងថា៖ ក្រោយពីទទួលបានការរាយការណ៍របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវជាតិលេខ០១ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ អធិការដ្ឋាននគរបាលក្រុងស្វាយរៀងបានចាត់កម្លាំងធ្វើការស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញានេះ ជាលទ្ធផលឃើញថា ឈ្មោះ សោម ដារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាសិស្ស មានអាស័យដ្ឋាននៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

    បានអោយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០១៩ ដែលមានផ្លាកលេខ ស្វាយរៀង 1N-3973 អោយមិត្តភក្តិខ្ចីដោយមិត្តភក្ដិរបស់គេប្រាប់ថាខ្ចីទៅទិញស្រាតែការពិតពួកគេយកទៅជិះបង្ហោះនៅតាមដងផ្លូវសោះ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាក្មេងទំនើងដែលបានបង្ហោះម៉ូតូលើផ្លូវជាតិលេខ០១នោះ ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ៕

    Share This Post: